ប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា

(VOVWORLD) - នាថ្ងៃទី ២៤ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Donald Trump និងនិងជំទាវ Melania Trump រួមទាំងគណៈប្រតិភូជាន់ខ្ពស់សហរដ្ឋអាមេរិក អញ្ជើញទៅកាន់  ទីក្រុង Ahmedabad រដ្ឋ Gujarat ក្នុងដំណើរទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅប្រទេសឥណ្ឌា។
ប្រធានាធិបតីអាមេរិកអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌា - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump និងនិងជំទាវ Melania Trump  (រូបថត៖ AFP/TTXVN)

 

នាថ្ងៃទី ២៥ ខែកុម្ភៈ នៅទីក្រុង New Delhi  ប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi នឹងជួបពិភាក្សាគ្នាជាផ្លូវការ ដោយផ្តោតសំខាន់លើបញ្ហាទ្វេភាគី និងតំបន់ ក្នុងនោះរូមមានវិស័យ ពាណិជ្ជកម្ម  វិនិយោគ ការពារជាតិ សន្តិសុខ ការប្រឆាំងភេរវកម្ម សន្តិសុខថាមពល សេរីភាពសាសនា កិច្ចព្រមព្រៀងសន្តិភាពដែលបានលើកំណើរជាមួយ តាលីបង់នៅអាហ្វហ្គានីស្ថាន និងស្ថានភាពនៅតំបន់ឥណ្ឌូ - ប៉ាស៊ីហ្វិកជាដើមផងដែរ។

ដំណើរបំពេញទស្សនកិច្ចនេះរបស់លោក Donald Trump ត្រូវបានចាត់ទុកថាជាឱកាសល្អមួយសម្រាប់ប្រទេសទាំងពីរ ដើម្បីបង្កើនទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅអនាគតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ