ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងដាក់ពន្ធ ២៥% លើរថយន្ត បន្ទះឈីប semiconductor និងឱសថ
VOV-Washington -
(VOVWORLD) - នាថ្ងៃទី ១៨ ខែកុម្ភៈ ប្រធានា ធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកអាចនឹងប្រកាសពន្ធនាំចូលលើរថយន្ត បន្ទះ ឈីប semiconductor និងឱសថ ដោយចាប់ផ្តើមពី ២៥% នៅដើមខែមេសា។
ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ថ្លែងក្នុងសន្និសីទកាសែតនៅសេតវិមាននៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN) |
យោងតាមលោក ត្រាំ អាត្រាពន្ធលើរថយន្តដែលនាំចូលនឹងមានប្រហែល ២៥ % ខណៈពេលដែលអត្រាពន្ធលើបន្ទះឈីប semiconductor និងឱសថនឹងមាននៅ ២៥% ហើយនឹងខ្ពស់ជាងក្រោយជាង ១ ឆ្នាំ។ លោកប្រធានាធិបតី ត្រាំ ក៏បានលើកទឹកចិត្តប្រទេសផ្សេងទៀតឱ្យសាងសង់ រោងចក្រ និងផលិតទំនិញទាំងនេះនៅក្នុងសហរដ្ឋអាមេរិក ដើម្បីជៀសវាងការជាប់ពន្ធ។
មុននោះ កាលពីដើមខែ លោក ត្រាំ បានប្រកាសដំឡើងពន្ធ ២៥% លើទំនិញពីប្រទេសកាណាដា និងម៉ិកស៊ិក ប៉ុន្តែបានពន្យារពេលការអនុវត្ត រយៈពេល ១ ខែ ដោយសារតែប្រទេសទាំងពីរនេះបានចាត់វិធានការទប់ស្កាត់ការ ជួញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក។ លោក ត្រាំ ក៏បានដាក់ពន្ធ ១០% លើទំនិញចិន និងពន្ធ ២៥% លើអាលុយមីញ៉ូម និងដែកទាំងអស់ដែលនាំចូលមកអាមេរិក។
លើសពីនេះទៀត កាលពីសប្តាហ៍មុន លោក ត្រាំ បានសម្រេចចិត្តដាក់ពន្ធទៅវិញទៅមកលើដៃគូពាណិជ្ជកម្មទាំងអស់របស់អាមេរិក ប៉ុន្តែនៅតែផ្តល់ឱកាសឱ្យប្រទេសទាំងនេះដើម្បីចរចាកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក។
VOV-Washington