ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់

(VOVWORLD) -កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយមានឈ្មោះថា ផែនការសកម្មភាពដ៏ទូលំទូលាយរួមគ្នា(JCPOA) ដែលតេអេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P៥ + ១។
ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ - ảnh 1ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ 

នាថ្ងៃទី ១៨ មិនា ប្រធានគណកម្មាធិការកិច្ចការបរទេសនៃព្រឹទ្ធសភាអាមេរិក លោក Bob Corker បានវាយតម្លៃថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump នឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់ជាមួយមហាអំណាចនានា នាខែឧសភាខាងមុខ។

កិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដោយមានឈ្មោះថា ផែនការសកម្មភាពដ៏ទូលំទូលាយរួមគ្នា(JCPOA) ដែលតេអេរ៉ង់បានចុះហត្ថលេខាជាមួយក្រុម P៥ + ១ (រួមមានអង់គ្លេស បារាំង អាមេរិ រុស្ស៊ី ចិន និងអាល្លឺម៉ង់ ) កាលពីឆ្នាំ ២០១៥ មក។ តាមកិច្ចព្រមព្រៀងនេះចែងថា៖ អ៊ីរ៉ង់កាត់បន្ថយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដើម្បីជាថ្នូនឹងការលុបចោលបទដាក់ទណ្ឌកម្មរបស់អន្តរជាតិ។ ប៉ុន្តែ នាឆ្នាំ ២០១៧ ប្រធានាធិបតីលោក Donald Trump បានប្រកាសមិនទទួលស្គាល់អីរ៉ង់គោរពតាមកិច្ចព្រមព្រៀងនេះឡើយ។ ប្រសិនបើអាមេរិក ដលខ្លួនចេញពី JCPOA នោះ កិច្ចព្រមព្រៀងនេះនឹងទុកជាមោឃៈ ខណៈពេលដែលអ៊ីរ៉ង់ក៏បដិសេធចចាឡើងវិញតាមសំណូមពររបស់អាមេរិកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ