ប្រធានាធិបតីអាមេរិក Joe Biden ឧទ្ទេសនាមបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម

(VOVWORLD) - លោក Marc Evans Knapper ស្ទាត់ជំនាញ៣ភាសា គឺជប៉ុនកូរ៉េខាងត្បូងនិងភាសាវៀតណាម។
ប្រធានាធិបតីអាមេរិក Joe Biden ឧទ្ទេសនាមបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម - ảnh 1លោក Marc Evans Knapper បានឧទ្ទេសនាមជាបេក្ខជនឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម (រូបថត៖ Yonhap )

នាថ្ងៃទី ១៥ ខែមេសា ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសពីគោលបំណង ឧទ្ទេសនាមបេក្ខជន ឯកអគ្គរដ្ឋទូតអាមេរិកចំនួន ៩ រូប ក្នុងនោះមានឧបការី រងរដ្ឋមន្រ្តីការបរទេសអាមេរិក Marc Evans Knapper ធ្វើជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ នៅវៀត ណាម។ យោងតាមព័ត៌មានបង្ហោះនៅលើគេហទំព័រ របស់សេតវិមានបានអោយដឹងថា លោក Marc Evans Knapper ជាអ្នកការទូតអាជីពហើយបច្ចុប្បន្នជាឧបការីរងរដ្ឋមន្រ្តីការបរទេសទទួលបន្ទុកជប៉ុននិងកូរ៉េខាងត្បូង។ មុននោះ លោក Marc Evans Knapper បានកាន់តំណែងជាភារធារីអាមេរិកប្រចាំនៅប្រទេសកូរ៉េខាងត្បូងនិងជាប្រធានការិយាល័យទទួលបន្ទុកកិច្ចការឥណ្ឌានិងជប៉ុន ដែលស្ថិតនៅក្រោមក្រសួងការបរទេសសហរដ្ឋ អាមេរិក។ លោក Marc Evans Knapper ក៏ធ្លាប់បានបំពេញការងារនៅស្ថានទូតអាមេរិកប្រចាំអ៊ីរ៉ាក់និងជប៉ុនផងដែរ។ លោក Marc Evans Knapper ស្ទាត់ជំនាញ៣ភាសា គឺជប៉ុនកូរ៉េខាងត្បូងនិងភាសាវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ