ប្រធានាធិបតីអ៊ុយក្រែនសន្ទនាតាមទូរស័ព្ទជាមួយអធិការបតី អាល្លឺម៉ង់
(VOVWORLD) -ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តការខិតខំប្រឹងប្រែងរក្សាសន្តិភាព និងទំនាក់ទំនងនៅថ្នាក់ខ្ពស់បំផុត សំដៅដោះស្រាយជំលោះនៅតំបន់នេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko និងអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel |
នាថ្ងៃទី ១ ខែកញ្ញា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានធ្វើការសន្ទនាតាមទូរស័ព្ទជាមួយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel អំពីទំនាក់ទំនងទ្វេភាគី ក៏ដូចជាស្ថានភាពនៅ អ៊ុយក្រែនភាគខាងកើត។ ក្នុងការសន្ទនា ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាបន្តការខិតខំប្រឹងប្រែងរក្សាសន្តិភាព និងទំនាក់ទំនងនៅថ្នាក់ខ្ពស់បំផុត សំដៅដោះស្រាយជំលោះនៅតំបន់នេះ។
ក្រៅពីការពិភាក្សាទស្សនៈអំពីបញ្ហាសន្តិសុខថាមពលនោះ លោក Poroshenko និងលោកស្រី Angela Merkel ក៏បានលើកឡើងអំពីការងារត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចរបស់ លោកស្រី Angela Merkel នៅអ៊ុយក្រែនដែលគ្រោងនឹងប្រព្រឹត្តិទៅនាដើមខែវិច្ឆិកាខាងមុខ៕