ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ព្រះមហាក្សត្រនៃកម្ពុជា

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិ (ហាណូយ) ប្រធានរដ្ឋវៀតណាម លោក លឿង គឿងបានអញ្ជើញជាអធិបតីក្នុងពិធីលៀងសាយភោជន៍ជូនជាកិត្តិយសចំពោះព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ដែលកំពុងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម។ 
ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ព្រះមហាក្សត្រនៃកម្ពុជា - ảnh 1ប្រធានរដ្ឋវៀតណាម លោក លឿង គឿង និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ។ រូបថត៖ Viet Cuong/VOV១

អញ្ជើញទទួលបដិសណ្ឋារកិច្ចព្រះមហាក្សត្រនិងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម លោកប្រធានរដ្ឋ លឿង គឿង បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលថ្មីៗនេះ ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរត្រូវបានបន្តពង្រឹងនិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា; សកម្មភាពផ្លាស់ប្តូរគណៈប្រតិភូនិងការទំនាក់ទំនងនៅគ្រប់កម្រិតរវាងប្រទេសទាំងពីរបានប្រព្រឹត្តទៅជាប្រចាំ; កិច្ចសហប្រតិបត្តិការការពារជាតិនិងសន្តិសុខត្រូវបានលើកកម្ពស់; សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគត្រូវបានពង្រឹង; ការអប់រំ - ការបណ្តុះបណ្តាល វប្បធម៍ ការថែទាំសុខភាព ... គឺកាន់តែសម្បូរបែបនិងជាក់ស្តែង។

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ព្រះមហាក្សត្រនៃកម្ពុជា - ảnh 2លោកប្រធានរដ្ឋ លឿង គឿង ថ្លែងសុន្ទរកថាស្វាគមន៍។ រូបថត៖ Viet Cuong/VOV1

លោកប្រធានរដ្ឋលឿង គឿង បានគូសបញ្ជាក់ថា៖ “ដំណើរបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់ព្រះបាទនរោត្តម សីហមុនី នឹងជាប្រភពលើកទឹកចិត្តដ៏ធំធេងសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ; ពង្រឹងថែមទៀត នូវទំនាក់ទំនងអ្នកជិតខាងល្អរវាងវៀតណាមនិងកម្ពុជា; ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ និងសេចក្តីសុខរបស់ប្រជាជនទាំងពីរ។ ជូនពរឲ្យចំណង់សាមគ្គីភាពវៀតណាម-កម្ពុជាជានិរន្តរ៍ជា “អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង"។ សូមថ្វាយព្រះពរព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ និងបន្តដឹកនាំប្រជាជនកម្ពុជា ឱ្យសម្រេចបានសមិទ្ធិផលដ៏ធំធេងថែមទៀត ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ”។

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ជូនជាកិត្តិយសដល់ព្រះមហាក្សត្រនៃកម្ពុជា - ảnh 3ព្រះបរមនាថ នរោត្តម សីហមុនី ព្រះរាជបន្ទូលជាការឆ្លើយតប ។ រូបថត៖ Viet Cuong/VOV១

មានព្រះរាជបន្ទូលជាការឆ្លើយតប ព្រះមហាក្សត្រ នរោត្តម សីហមុនី បានសង្កត់ធ្ងន់ថា ដំណើរព្រះរាជទស្សនកិច្ចលើកនេះ គឺជាដំណើរបន្តនៃដំណើរប្រវត្តិសាស្ត្រ ដែលអតីតព្រះមហាក្សត្រ នរោត្តម សីហនុ និងថ្នាក់ដឹកនាំជាន់ខ្ពស់បានចាក់គ្រឹះ ធ្វើជាស្ពានសម្រាប់ពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរ។ ព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា ការដែលភាគីទាំងពីរបានផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាប្រចាំបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។ ក្នុងនាមប្រជាជនកម្ពុជា ព្រះមហាក្សត្របានសម្តែងការកោតសរសើរចំពោះជោគជ័យដ៏ធំធេងដែលវៀតណាមសម្រេចបានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយហេតុនេះបានជួយប្រទេសជាតិមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាលើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ