ប្រធានរដ្ឋវៀតណាមជួបមុខជាមួយតំណាងថ្នាក់ដឹកនាំផ្នែកការទូត

ប្រធានរដ្ឋវៀតណាមជួបមុខជាមួយតំណាងថ្នាក់ដឹកនាំផ្នែកការទូត - ảnh 1
ប្រធានរដ្ឋវៀតណាមថតរូបអនុស្សាវរីយ៍ជាមួយអ្នកការទូតវៀតណាមច្រើនជំនាន់
 (រូបថតៈ tgvn)


(VOVworld)-នារសៀលថ្ងៃទី២០សីហា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក​ Truong Tan Sang បានជួបសន្ទនាជាមួយថ្នាក់ដឹកនាំផ្នែកការទូតវៀតណាម
ជាច្រើនជំនាន់ ក្នុងឱកាសរំលឹកខួបលើកទី៧០ផ្នែកការទូតវៀតណាម។ នៅក្នុង
ពិធីនេះ​តំណាងនានាបានសង្កត់ធ្ងន់ថា នារយៈពេល៧០ឆ្នាំកន្លងទៅ​ផ្នែក ការទូត
ជានិច្ចកាលពង្រីកបាននូវកម្លាំងពលំជាតិ រួមជាមួយកម្លាំងពលំសម័យកាល បង្កើតឡើងរបត់ដ៏មហិមាជាច្រើនក្នុងប្រវត្តិសាស្ត្រ នាំប្រទេសវៀតណាមទទួល បានសមិទ្ធិផលដ៏ធំធេងក្នុងកិច្ចការតស៊ូ ដណ្តើមឯករាជ្យ កសាងនិងការពារមាតុ
ប្រទេស។ រហូតមកដល់ពេលនេះ វៀតណាមមានទំនាក់ទំនងការទូតជាមួយ ប្រទេសចំនួន១៨៥លើពិភពលោក។ ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិ​យោគជាមួយប្រទេសនិងតំបន់ដែនដីជាង២០០ មានការអភិវឌ្ឍន៍ដោយឥតឈប់
ឈរ។​ លោកប្រធានរដ្ឋ Truong Tan Sang បានសង្កត់ធ្ងន់ថា ៖

      “ក្នុងដំណាក់កាលប្រទេសជាតិកំពុងជួបការលំបាកជាច្រើនហើយដោយការ
ហ៊ុំព័ទ្ធផងនោះ ប៉ុន្តែផ្នែកការទូតវៀតណាមនៅតែជាកងកម្លាំងដើរឈានមុខ ក្នុង
ការ ចលនាមិត្តភក្តិអន្តរជាតិយល់ច្បាស់ពីយុត្តិធម៌នៃប្រទេសជាតិ នាំឲ្យវៀតណាម ធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅចូលក្នុងតំបន់និងពិភពលោក”។

        លោកប្រធានរដ្ឋ Truong Tan Sang បានបញ្ជាណែនាំឲ្យផ្នែកការទូតវៀតណាម
កំណត់ភារកិច្ចវៀតណាមឲ្យទទួលបានផលប្រយោជន៍ច្រើនបំផុតក្នុង តំបន់និង
អន្តរជាតិ  ធានារឹងមាំរាល់ផលប្រយោជន៍ជាតិ កិច្ចការកសាងនិងថានៈ របស់វៀត
ណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ