ប្រធានរដ្ឋវៀតណាមបានស្នើរឲ្យលើកកំពស់គុណភាពកម្មាភិបាលផ្នែកតុលាការ។
(VOV) /  
 |
ប្រធានរដ្ឋវៀតណាមបានស្នើរឲ្យលើកកំពស់គុណភាពកម្មាភិបាលផ្នែកតុលាការ។ |
VOV-ថ្លែងមតិនៅពិធីបើកបវេសមាកាលវគ្គបណ្ដុះបណ្ដាលសំរាប់ថ្នាក់
ដឹកនាំតុលាការប្រជាជនថ្នាក់ខេត្ត យោធភូមិភាគនាថ្ងៃទី១២មេសានៅទីក្រុង
ហាណូយ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា សេចក្តីសំរេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១១បានអះអាងថាយើង
ត្រូវ “កសាងប្រព័ន្ធយុត្តិធម៍ស្អាតស្អំរឹងមាំការពារយុត្តិធម៍គោរពនិងការពារសិទ្ធិ
មនុស្ស”។ ដើម្បីអនុវត្តភារកិច្ចនេះ ការកសាងជួរកម្មាភិបាលតុលាការមាន
ចំណេះដឹងលើគ្រប់ជ្រុងជ្រោយអំពីនយោបាយសេដ្ឋកិច្ចសង្គមច្បាប់ពូកែអំពី
ឯកទេសជាដើមជាសំណូមពរចាំបាច់។
“ផ្នែកតុលាការកំពុងកសាងនិងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលចំណេះដឹងដឹក
នាំគ្រប់គ្រងតុលាការសំរាប់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ថ្នាក់រៀននេះជាការចាប់
ផ្ដើមឲ្យកម្មវិធីពោលខាងលើ។ ខ្ញុំសង្ឃឹមថាបណ្ដាសមាមិត្តយល់ច្បាស់ការទទួល
ខុសត្រូវរបស់ខ្លួនសកម្មសឹក្សា។ ក្រោយពីបញ្ចប់ការសឹក្សាបណ្ដាសមមិត្តមាន
ការទទួលខុសត្រូវរួមមតិកសាងបំពេញបន្ថែមឲ្យកម្មវិធី៕”
-VOV