ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam
 |
ប្រធានរដ្ឋវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Quang Nam |
(VOV)_បន្តដំណើរបំពេញទស្សនកិច្ចនៅបណ្ដាខេត្ត ក្រុងនៅភូមិភាគកណ្ដល
វៀតណាម នាថ្ងៃទី៣០មេសា ប្រធានរដ្ឋ លោក Tran Dai Quang បានអញ្ជើញទៅ
សាកសួរសុខទុក្ខ និងជូនអំណោយចំពោះបណ្ដាវីរអ្នកម្ដាយវៀតណាម យុទ្ធជនពិ
ការ អ្នកមានគុណូបការះចំពោះបដិវត្តិ នៅក្នុងមជ្ឈមណ្ឌលថែទាំនិងគាំពារអ្នកមាន
គុណូបការះខេត្ត Quang Nam។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Tran Dai Quang
បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលដឹងគុណ និងកត់សម្គាល់នូវការរួមវិភាគទាន
របស់បណ្ដាវីរអ្នកម្តាយ យុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងអ្នកមានគុណូបការះ
ចំពោះបុព្វហេតុតស៊ូរំដោះប្រទែសជាតិ ហើយលោកក៏បានសង្កត់ធ្ងន់ថា៖ បក្ស រដ្ឋ
ជានិច្ចកាលចាត់ទុកការថែទាំមុខសញ្ញាគោលនយោបាយជាភារកិច្ចមួយដើម្បីតប់
ស្នងសង់គុណចំពោះពលីកម្មដ៏ធំធេង របស់បណ្ដាវីរយុទ្ធជន ជនរួមជាតិ ក្នុងការ
ស៊ូការពារមាតុប្រទេស។ ប្រធានរដ្ឋ លោក Tran Dai Quang ក៏បានស្នើអោយគ្រប់
ក្រសួង ស្ថាប័នមជ្ឈឹម និងខេត្ត Quang Nam ត្រូវបន្តខំប្រឹងប្រែងបំពេញការងារនេះ
អោយបានល្អថែមទៀត៕