ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី

(VOVWORLD) - នារសៀលថ្ងៃទី២២ វិច្ឆិកា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសន្ទនាឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick។
ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ទទួលជួបឯកអគ្គរដ្ឋទូតអូស្ត្រាលី - ảnh 1ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ VOV) 

ប្រធានរដ្ឋសភាវៀតណាមបានសំដែងក្ដីសប្បាយនៅពេលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតមុននឹងទៅបំពេញទស្សនកិច្ចនៅអូស្ត្រាលី។ នេះជាដំណើរទស្សនកិច្ចជាផ្លូវការក្នុងកម្មវិធីរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋសំដៅជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអូស្ត្រាលី ឆ្ពោះទៅការលើកកំពស់ទំនាក់ទំនងវៀតណាម-អូស្ត្រាលីឡើងកំរិតដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៨។

        ឯកអគ្គរដ្ឋទូតអូស្ត្រាលីលោក Craig Chittick សង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan នឹងមានសកម្មភាពកិច្ចការបរទេសសំខាន់ជាច្រើន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដែលមានសក្ដានុពល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ