ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាម
(VOVWORLD) - ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាម និងរូបលោកប្រធានរដ្ឋសភាផ្ទាល់បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហភាពសភាមិត្តភាពជប៉ុន-វៀតណាម ប្រធាន និងសមាជិកសមាជិកា ដែលបានរួមចំណែកជំរុញកាទូតសភា ការទូតប្រជាជន ហើយ រួមចំណែកដល់ការពង្រីក លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន។
ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាម |
នាព្រឹកថ្ងៃទី៥ ឧសភា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានទទួលជួបប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាមលោក Nikai Toshihiro ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាម និងរូបលោកប្រធានរដ្ឋសភាផ្ទាល់បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សហភាពសភាមិត្តភាពជប៉ុន-វៀតណាម ប្រធាន និងសមាជិកសមាជិកា ដែលបានរួមចំណែកជំរុញកាទូតសភា ការទូតប្រជាជន ហើយ រួមចំណែកដល់ការពង្រីក លើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយវៀតណាម-ជប៉ុន។
ប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាម លោក Nikai Toshihiro បានថ្លែងអំណរគុណចំពោះប្រធានរដ្ឋសភាក្នុងតួនាទីពីមុននេះ និងបច្ចុប្បន្ន ដែលតែងតែគាំទ្រ និងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជប៉ុន-វៀតណាម។ លោក Nikai Toshihiro បានស្នើឲ្យមានជំនួបរវាងសមាជិកសភាជប៉ុន និងសហគមន៍ជនវៀតណាមនៅជប៉ុន។
នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានសហភាពសភាមិត្តភាពជប៉ុន-វៀតណាមលោក Nikai Toshihiro បានឯកភាពថា ចាំបាច់ត្រូវពង្រឹងបន្ថែមទៀតនូវសកម្មភាពសហប្រតិបត្តិការរបស់សភា ជាពិសេសគឺការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ; លើកកម្ពស់ការផ្លាស់ប្តូរប្រជាជន ជាមួយប្រជាជន វប្បធម៌ និងម្ហូបអាហារ។ ទន្ទឹមនឹងនេះជំរុញកិច្ចសហប្រតិបត្តិការការងារនិងកម្មសិក្សាក្នុងវិស័យកសិកម្មផងដែរ៕