ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ផ្ញើរសារទូរលេខអបអរសាទរ ទិវាបុណ្យជាតិជូនចំពោះប្រធានរដ្ឋសភាស៊ែប៊ី
(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី២១៨ទិវាបុណ្យជាតិនៃសាធារណៈរដ្ឋស៊ែប៊ី (១៥ កុម្ភៈ ១៨០៤ - ១៥ កុម្ភៈ ២០២២) នៅថ្ងៃទី១៥ ខែកុម្ភៈ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានផ្ញើរសារទូរលេខអបអរសាទរជូនចំពោះលោក Ivica Dacic ប្រធានរដ្ឋសភាស៊ែប៊ី។
ក្នុងសារទូរលេខអបអរសាទរ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានថ្លែង អំណរគុណដល់រដ្ឋសភានិងប្រជាជនស៊ែប៊ីដែលបានជួយឧបត្ថម្ភវៀតណាមនូវវ៉ាក់ សាំងការពារជម្ងឺកូវីដ-១៩ ព្រមទាំងឲ្យដឹងថែមទៀតថា នាពេលខាងមុខនឹងសហការ យ៉ាងជិតស្និទ្ធជាមួយលោកប្រធានរដ្ឋសភា Ivica Dacic ដើម្បីនាំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម-រដ្ឋសភាស៊ែប៊ីឲ្យសក្តិសមនឹងទំនាក់ ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅតំបន់និងលើពិភពលោកផងដែរ៕