ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក បារំាង សភាអឺរ៉ុប និងចូលរួម IPU 140

(VOVWORLD) -ក្នុងដំណើរទស្សនកិច្ចនិងចូលរួមបណ្តាកិច្ចប្រជុំលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមគឺតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki, ប្រធានសភាបារាំង លោក Richard Ferrand, ប្រធានសភាអឺរ៉ុប (EP) លោក Antonio Tajani, ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោក Gabriela Cuevas Barron និងប្រធានសភាកាតា Ahmad Bin Abdullah Al Mahmoud។
ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ចជាផ្លូវការនៅម៉ារ៉ុក បារំាង សភាអឺរ៉ុប និងចូលរួម IPU 140 - ảnh 1ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan  (រូបថត៖ vnanet.vn) 

នាព្រឹកថ្ងៃទី ២៧ ខែមិនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចាកចេញពីទីក្រុងហាណូយ អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក និងសាធារណរដ្ឋបារាំង; បំពេញទស្សនកិច្ចនិងជួបធ្វើការជាមួយសភាអឺរ៉ុប (EP) និងចូលរួមមហាសន្និបាតលើកទី ១៤០ នៃសហភាពអន្តរសភាពិភពលោក(IPU-140) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុង Doha ប្រទេសកាតា ចាប់ពីថ្ងៃទី ២៨ ខែមីនាដល់ថ្ងៃទី៨ខែមេសាឆ្នាំ ២០១៩។

ក្នុងដំណើរទស្សនកិច្ចនិងចូលរួមបណ្តាកិច្ចប្រជុំលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមគឺតបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាម៉ារ៉ុក លោក Habib El Malki, ប្រធានសភាបារាំង លោក Richard Ferrand, ប្រធានសភាអឺរ៉ុប (EP) លោក Antonio Tajani, ប្រធានសហភាពអន្តរសភាពិភពលោក (IPU) លោក Gabriela Cuevas Barron និងប្រធានសភាកាតា Ahmad Bin Abdullah Al Mahmoud។

ដំណើរទស្សនកិច្ចលើកនេះ មានអត្ថន័យដ៏សំខាន់ សំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង អនុវត្តន៍លទ្ធផលនៃដំណើរទស្សនកិច្ចនៅបារាំងរបស់អគ្គលេខាបក្ស លោក Nguyen Phu Trong និងអនុវត្តន៍ជាក់ស្ដែងនូវសេចក្ដីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេស
ទាំងពីរអំពីកិច្ចសហប្រតិបត្តិការសភា បង្កើនកិច្ចសហប្រតិបត្តិការមិត្តភាពគ្រប់ជ្រុងជ្រោយជាមួយមារ៉ុក ព្រមទាំងជាសញ្ញាសម្គាល់ថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភានៃប្រទេសទាំងពីរ។

ដំណើរទស្សនកិច្ច និងធ្វើការជាមួយសភាអឺរ៉ុបរបស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan សំដៅផ្លាស់ប្ដូរអំពីទំនាក់ទំនងសហប្រតិបត្តិការសភារវាងរដ្ឋសភាវៀតណាមជាមួយរដ្ឋសភានៃបណ្ដាប្រទេសជាសមាជិក សហភាពអឺរ៉ុប សភាអឺរ៉ុប  ជំរុញទំនាក់ទំនងរវាងអាស៊ានជាមួយសហភាពអឺរ៉ុប ក៏ដូចជាផ្លាស់ប្ដូរអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមចូលរួម មហាសន្និបាតលើកទី១៤០ នៃសហភាពអន្តរសភាពិភពលោក (IPU-140) និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុង Doha សំដៅបន្តអះអាងនូវការសន្យាម្ចាស់ការ និងសកម្ម ចូលរួមរាល់សកម្មភាពកិច្ចការបរទេសពហុភាគីរបស់វៀតណាម បង្ហាញតួនាទីម្ចាស់ការ សកម្ម ក្នុងការដោះស្រាយរាល់ការសាកល្បងតំបន់ និងសកល ពង្រឹង និងពង្រីកទំនាក់ទំនងជាមួយដៃគូ តាមរយៈសកម្មភាពជួបប្រាកស្រ័យទាក់ទងគ្នា ក៏ដូចជាពង្រីកថែមទៀតនូវតួនាទី និងឋានៈរបស់រដ្ឋសភាវៀតណាមនៅ IPU ជាពិសេសគឺក្នុងការទទួលតំណែងជាប្រធាន IPU សម្រាប់អាណត្តិ ២០១៨ -២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ