ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC

(VOVWORLD) - នៅក្នុងសន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២” នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ នោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងសារជាថ្មីម្ដងទៀតថា កម្ពុជានឹងបង្កើនពហុភាគីនិយម តុល្យភាព និងផ្អែកលើច្បាប់។
ប្រធានអាស៊ានឆ្នាំ២០២២-កម្ពុជាសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់របស់ COC - ảnh 1សន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២”

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ នោះ ប្រមុខការទូតកម្ពុជាបានប្រកាសថា រដ្ឋាភិបាលកម្ពុជានឹងស្វែងរកវិធីពង្រឹងមជ្ឈភាពរបស់អាស៊ាន ក្នុងការដោះស្រាយបណ្ដាបញ្ហាភូមិសាស្ត្រនយោបាយ ដែលទើប លេចចេញ និងជម្លោះយុទ្ធសាស្ត្រ សំដៅរក្សា និងជំរុញសន្តិភាព សន្តិសុខ និងវិបុលភាព។

នៅក្នុងសន្និសីទកាសែតស្ដីពី “អាទិភាពកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ ២០២២” នៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែធ្នូ នោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានអះអាងសារជាថ្មីម្ដងទៀតថា កម្ពុជានឹងបង្កើនពហុភាគីនិយម តុល្យភាព និងផ្អែកលើច្បាប់។

នៅចំពោះមុខនៃការកើនឡើងនៃភាពតានតឹងនៅសមុទ្រខាងកើតនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថា ការចុះហត្ថលេខា និងការដាក់ឲ្យប្រើប្រាស់ក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) គឺជាតម្រូវការបន្ទាន់។ ទន្ទឹមនឹងនោះ កម្ពុជាក៏នឹងរៀបចំពិធីរំលឹកខួប ២០ ឆ្នាំនៃការកសាងសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ