ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ និងអូស្រ្តាលី៖ វៀតណាមបានទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 ប្រកបដោយជោគជ័យ ដោយផ្អែកលើសាមគ្គីភាពនៃសង្គមទាំងមូល
(VOVWORLD) - DPA បានចាត់ទុកថា រាលវិធានការតឹងរ៉ឹង ដែលត្រូវបានវៀតណាមអនុវត្តន៍តាំងពីមុនមក គឺទទួលបានលទ្ធផលប្រកបដោយជោគជ័យ ការឆ្លងរាលដាលនសជំងឺរាតត្បាតសកលនេះ នឹងត្រូវបានកំណត់តាមរយៈសកម្មភាព ដែលបណ្ដាប្រទេសបានអនុវត្តន៍ (ក្នុងនោះមានវៀតណាម)។
វេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យនៃមន្ទីរពេទ្ត្រូពិកបានសម្តែងនូវសុទិដ្ឋិនិយមនិងការប្តេជ្ញាចិត្តដើម្បីយកឈ្នះលើជំងឺរាតត្បាត (រូបថត៖ VNA) |
យោងតាមទីភ្នាក់ងារព័ត៌មាន DPA របស់អាល្លឺម៉ង់ នាថ្ងៃទី ១៣ ខែមេសាបានឲ្យដឹងថា ដោយមានតួរលេខអ្នកឆ្លងជំងឺត្រឹមតែពីរ បី រយនាក់ ហើយគ្មានករណីស្លាប់ដោយសារ វីរុស SARS-CoV-2 នោះ វិធីទប់ទល់នឹងជំងឺរាតត្បាត COVID-19 របស់វៀតណាមត្រូវបាន អង្គការសុខភាពពិភពលោក (WHO) ស្ងើចសរសើរ ហើយចាត់ទុកថានេះគឺជាមេរៀនសម្រាប់បណ្ដាប្រទេស ក្នុងការប្រយុទ្ធប្រឆាំងជំងឺ។ DPA បានដកស្រង់សម្តីរបស់តំណាង WHO ប្រចាំនៅវៀតណាម លោក Park Kidong ដែលបានចាត់ទុកថា ការធ្វើចំណាត់ការយ៉ាងឆាប់រហ័សរបស់រដ្ឋាភិបាលវៀតណាម គឺជាកត្តាគន្លឹះ ក្នុងការប្រយុទ្ធប្រឆាំង COVID-19។ ទន្ទឹមនឹងនេះ DPA ក៏បានវាយតម្លៃថា វៀតណាមបានទប់ទល់នឹងជំងឺរាតត្បាតសកល COVID-19 ប្រកបដោយជោគជ័យ ហើយភាគច្រើនគឺផ្អែកលើសាមគ្គីភាពនៃសង្គមទាំងមូល។ DPA បានចាត់ទុកថា រាលវិធានការតឹងរ៉ឹង ដែលត្រូវបានវៀតណាមអនុវត្តន៍តាំងពីមុនមក គឺទទួលបានលទ្ធផលប្រកបដោយជោគជ័យ ការឆ្លងរាលដាលនសជំងឺរាតត្បាតសកលនេះ នឹងត្រូវបានកំណត់តាមរយៈសកម្មភាព ដែលបណ្ដាប្រទេសបានអនុវត្តន៍ (ក្នុងនោះមានវៀតណាម)។
នាថ្ងៃដដែល គេហទំព័រព័ត៌មាន 7news.com.au បានចុះផ្សាយអត្ថបទសរសេររបស់លោក Chris Humphrey និងលោក Bac Pham នៃទីភ្នាក់ងារសារព័ត៌មានអូស្ត្រាលី (AAP) បានវាយតម្លៃថាដោយសារវៀតណាមបានរួមបញ្ចូលគ្នារវាងការធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ការធ្វើតេស្តយ៉ាងទូលំទូលាយ និងការធ្វើចក្តាលីស័កយ៉ាងខ្លាំងក្លា និងសាមគ្គីនៅក្នុងសង្គមទាំងមូល ទើបវៀតណាមបញ្ជៀសបានការវាយលុកនៃជំងឺរាតត្បាត COVID-19 ផងដែរ៕