ប្រារព្ធឆ្នាំទេសចរណ៍ឡាវ២០១៨
(VOVWORLD) - នារសៀលថ្ងៃទី២៨ តុលា នៅទីលាន Thatluang រដ្ឋធានីវៀងច័ន្ទរបស់ឡាវ នាយករដ្ឋមន្រ្តីឡាវលោក Thongloune Sisulith បានវាយឃ្មោះ៩លើកប្រារព្ធឆ្នាំ ទេសចរណ៍ឡាវ២០១៨។
នាយករដ្ឋមន្រ្តីឡាវលោក Thongloune Sisulith វាយឃ្មោះប្រារព្ធ (រូបថត៖ VOV) |
ចូលរួមពិធីនេះមានតំណាងការទូតនៃប្រទេសនិង អង្គការអន្តរជាតិនានា ឯកអគ្គរដ្ឋទូតវៀតណាមលោក Nguyen Ba Hung អនុរដ្ឋ មន្រ្តីក្រសួងវប្បធមី កីឡានិងទេសចរណ៍វៀតណាមលោកស្រី Trinh Thu Thuy និងប្រជាជនវៀងច័ន្ទយ៉ាងច្រើនកុះករ។ ប្រធានបទនៃឆ្នាំទេសចរណ៍ឡាវ២០១៨ គឺ “ទេសចរណ៍ឡាវ ស្វែកយល់ប្រវត្តិសាស្ត្រ រកឃើញធម្មជាតិ អភិរក្សនិងពង្រីក តំលៃវប្បធម៌”។ សកម្មភាពសំខាន់ៗដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំទេសចរណ៍ឡាវ ២០១៨រួមមាន៖ ការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ វប្បធម៌និងប្រវត្តិសាស្ត្រ លើកកំពស់ការយល់ដឹងរបស់ប្រជាជនអំពីតួនាទីនិងសារសំខាន់របស់ ទេសចរណ៍ជាដើម៕