ប្រេស៊ីលកំពុងរៀបចំផែនការបង្កើនសន្តិសុខសំរាប់អូឡាំពិក២០១៦
![ប្រេស៊ីលកំពុងរៀបចំផែនការបង្កើនសន្តិសុខសំរាប់អូឡាំពិក២០១៦ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2015_07_31/rio2016.jpg) |
ប្រេស៊ីលកំពុងរៀបចំផែនការបង្កើនសន្តិសុខសំរាប់អូឡាំពិក២០១៦ (randa.org) |
Vovworld-ប្រេស៊ីលកំពុងរៀបចំផែនការចលនាកំលាំងដោយទ្រង់ទ្រាយធំ
បំផុតពីមុនមកដើម្បីធានាសន្តិសុខសំរាប់មហោស្រពកីឡាអ៊ូឡាំពិកវិស្សមកាល
២០១៦នៅទីក្រុង Rio de Janeiro តាមនោះដាក់ពង្រាយមនុស្សចំនួន៨៥ពាន់នាក់។
តាមផែនការដែលបានគណៈចាត់តាំងប្រកាសនាថ្ងៃទី៣០កក្កដា កំលាំងសន្តិសុខ
នឹងបំពេញភារកិច្ចនៅក្រុង Ria de Janeiro និងទីក្រុងផ្សេងៗដូចជា Brasilia, Belo
Horizonte, Salvador ជាដើម។ ក្រសួងការពារជាតិប្រេស៊ីលនឹងចំណាយចំនួនប្រាក់
១៧១លានដុល្លារអាមេរិកទិញសម្ភារៈព័ត៌មានទាក់ទងនិងទប់ស្កាត់គ្រោះអាសន្ន
កើតមានឡើងការវាយប្រហារបណ្ដាញអ៊ិនធឺណែត។ រដ្ឋអំណាច Rio de Janeiro
គ្រោងនឹងវិនិយោគចំនួនប្រាក់២២២លានដុល្លារអាមេរិកសំរាប់ហេដ្ឋានរចនាសម្ព័ន្ធ។ អូឡាំពិក២០១៦គ្រោងនឹងបានបើកនាថ្ងៃទី៥សីហាឆ្នាំ២០១៦៕