ប៉ូលិសវៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់អង្គការសហប្រជាជាតិ

(VOVWORLD) -នាថ្ងៃទី២១ ខែមិថុនា កិច្ចប្រជុំកំពូលមេបញ្ជាការប៉ូលិសនៃបណ្តាសប្រទេស សមាជិកអង្គការសហប្រជាជាតិ (អ.ស.ប.ជ) បានប្រព្រឹត្តទៅនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមរិក)។

នេះគឺជាវេទិកាសំរាប់កម្លាំងប៉ូលិសនៃបណ្តាប្រទេសនិងដៃគូធ្វើការផ្លាស់ប្តូរបទពិសោធន៍និងព័ត៌មានជំនាញវិជ្ជាជីវៈទៅ វិញទៅមក។អញ្ជើញចូលរួមកិច្ចប្រជុំនេះមានតំណាងកម្លាំងប៉ូលិសមកពីប្រទេសសមាជិក អ.ស.ប.ជ ចំនួន ១៩៣។ ក្នុងនោះមានអគ្គនាយកស្តីទីនៃអគ្គនាយកដ្ឋានប៉ូលិសចំណុះក្រសួងនគរបាល វៀតណាម លោក Tran Van Ve អញ្ជើញចូលរួមនិងថ្លែងមតិក្នុងវេទិកានេះដែរ។ លោក  Tran Van Ve បានសង្កត់ធ្ងន់ថា កម្លាំងប៉ូលិសវៀតណាមវាយតម្លៃខ្ពស់ចំពោះយន្តការនៃកិច្ចប្រជុំកំពូលប៉ូលិសអ.ស.ប.ជ និងជឿកជាក់ថាយន្តការ នេះនឹងជួយឲ្យបានល្អបំផុតនូវតម្លៃនានារបស់កម្លាំងប៉ូលិស អ.ប.ស.ជ ដើម្បីរួម ចំណែកក្នុងការខិតខំប្រឹងប្រែងចំពោះការរក្សាសណ្ដាប់ធ្នាប់សង្គមនៅថ្នាក់ជាតិ និង អ.ស.ប.ជ ព្រមទាំងបង្កើនទំនាក់ទំនងនិងផ្លាស់ប្តូរបទពិសោធន៍ព័ត៌មាន ជំនាញវិជ្ជាជីវៈរវាងប្រទេសសមាជិកនិងដៃគូនានា។ លោក  Tran Van Ve បានអះអាងទៀតថាវៀតណាមកំពុងត្រៀមរៀបចំយ៉ាងសកម្មនូវគ្រប់លក្ខខ័ណ្ឌដើម្បីបញ្ជូនកម្លាំងប៉ូលិសចូលរួមប្រតិភូបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប.ជ។នាបច្ចុប្បន្នវៀតណាមបាននឹងកំពុងចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការជំនះពុះពារលើផលវិបាកដែលបង្កឡើងដោយការជំលោះនានានៅ លើពិភពលោកដែលបន្សល់ទុកវិញ។គួរបញ្ជាក់ថាកម្មាភិបាលនាយទាហានយោធាវៀតណាមចំនួនជាង ៣០ នាក់បានចូលរួមសកម្មភាពរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូងនិងសាធារណរដ្ឋអាហ្វ្រិកកណ្តាលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ