ប៉ាឡេស្ទីនចាប់ផ្ដើមចលនាទទួលស្គាល់តួនាទីរដ្ឋ
|
ប៉ាឡេស្ទីនចាប់ផ្ដើមចលនាទទួលស្គាល់តួនាទីរដ្ឋ (AFP) |
Vovworld-នាថ្ងៃទី១៥កញ្ញា គណៈប្រតិភូប៉ឡេស្ទីនអមអង្គការសហប្រជាជាតិចាប់ផ្ដើមចរចារជាមួយសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ
មិនពេលសេចក្តីសំរេចចិត្តសំណូមពរទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយក្នុងបណ្ដាខ្សែ
ព្រំដែនឆ្នាំ១៩៦៧និងដាក់កាលបរិច្ឆេទដ៏ច្បាស់លាស់ដើម្បីអ៊ីស្រាអែលបញ្ចប់ការ
ទន្ទ្រានកាន់កាប់។ តាមគំរោង ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង New York នាថ្ងៃទី
២២កញ្ញាខាងមុខ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នឹងមានបទថ្លែង
មតិនៅអង្គការសហប្រជាជាតិដាក់ជូនពង្រាងសេចក្តីសំរេចចិត្តដែលបានសហភាព
អារ៉ាប់គាំទ្រជូនក្រុមប្រឹក្សាអង្គការសហប្រជាជាតិ។ ក្នុងកាយវិការដំបូង លោក Abbas មានផែនការស្នើរប្រធានាធិបតីបារាំងលោក Francois Hollande ទទួលស្គាល់ប៉ាឡេស្ទីន
ជាផ្លូវការក្នុងជំនួបមុខនាសប្ដាហ៍ខាងមុខនៅទីក្រុងប៉ារីស៕