ប៉ាឡេស្ទីនអំពាវនាវឲ្យ EU រារាំងផែនការកសាងមណ្ឌលលំនៅដ្ឋានរបស់ អ៊ីស្រាអែល

(VOVWORLD) - តំណាង EU និងឯកអគ្គរដ្ឋទូតនៃប្រទេសអឺរ៉ុបចំនួន ១៥ បានផ្ញើសារលិខិតទៅកាន់ក្រសួងការបរទេសអ៊ីស្រាអែល ដោយប្រឆាំងជំទាស់នឹងសេចក្ដីសម្រេចចិត្ត ស្ដីពីការកសាងមណ្ឌលលំនៅដ្ឋាន Givat Hamatos របស់រដ្ឋាភិបាលនៃប្រទេសនេះ។
ប៉ាឡេស្ទីនអំពាវនាវឲ្យ EU រារាំងផែនការកសាងមណ្ឌលលំនៅដ្ឋានរបស់  អ៊ីស្រាអែល - ảnh 1 ទិដ្ឋភាពនៅទីលំនៅ Maale Adumim របស់អ៊ីស្រាអែលនៅតំបន់ West Bank (រូបថត៖ AFP / TTXVN)

នាថ្ងៃទី ២ ខែសីហា ប៉ាឡេស្ទីនបានអបអរសាទរចំពោះការដែលឯកអគ្គរដ្ឋទូតចំនួន ១៥ រូប នៃសហភាពអឺរ៉ុប (EU) បានចុះហត្ថលេខាលើសារលិខិតប្រឆាំងជំទាស់ចំពោះផែនការរបស់អ៊ីស្រាអែលក្នុងការកសាងមណ្ឌលលំនៅដ្ឋាននៅទីក្រុងយេរូសាឡឹមភាគខាងកើត ព្រមទាំងដាស់តឿនបណ្ដាប្រទេស EU ធ្វើសកម្មភាព។

មុននេះ កាលពីថ្ងៃទី ៣១ ខែកក្កដាតំណាង EU និងឯកអគ្គរដ្ឋទូតនៃប្រទេសអឺរ៉ុបចំនួន ១៥ បានផ្ញើសារលិខិតទៅកាន់ក្រសួងការបរទេសអ៊ីស្រាអែល ដោយប្រឆាំងជំទាស់នឹងសេចក្ដីសម្រេចចិត្ត ស្ដីពីការកសាងមណ្ឌលលំនៅដ្ឋាន Givat Hamatos របស់រដ្ឋាភិបាលនៃប្រទេសនេះ។ ប្រតិកម្មចំពោះសកម្មភាពនេះរបស់ EU នោះ លោកស្រី Hanan Ashrawi សមាជិការនៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការរំដោះប៉ាឡេស្ទីនបានអំពាវនាវដល់ក្រុមអ្នកការទូតអឺរ៉ុបអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការធ្វើសកម្មភាព ដំដៅរារាំងសកម្មភាព “ ខុសច្បាប់ ពេញនិយម និងគ្មានការដាក់ទណ្ឌកម្ម” របស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ