ផ្តោតសំខាន់លើការបោះឆ្នោតជ្រើសរើសសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់
(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោកត្រិន ថាញ់មិន បានអញ្ជើញទៅទស្សនា និងធ្វើការជាមួយគណៈកម្មាធិការរដ្ឋសភា។
ប្រធានរដ្ឋសភា លោក តិរឹន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការកិច្ចការប្រតិភូ។ រូបថត៖ Le Tuyet/VOV |
ធ្វើការជាមួយគណៈកម្មាធិការកិច្ចការប្រតិភូ ប្រធានរដ្ឋសភាបានស្នើឱ្យគណៈកម្មាធិការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរណសិរ្សមាតុភូមិវៀតណាម ដើម្បីជំរុញការបណ្តុះបណ្តាលមន្ត្រីនៅថ្នាក់ឃុំ និងថ្នាក់ខេត្ត ស្តីពីការងារបោះឆ្នោត និងការងារកម្មាភិបាលនៅក្នុងសម័យប្រជុំលើកដំបូងនៃរដ្ឋសភានីតិកាលទី១៦។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការគ្រប់គ្រងកិច្ចការប្រតិភូ និងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការវប្បធម៌ និងសង្គមនៃរដ្ឋសភា។ រូបថត៖ Le Tuyet/VOV |
“គណៈកម្មាធិការកិច្ចការប្រតិភូ នៅក្នុងខែមីនា និងមេសា ត្រូវផ្តោតទៅលើការបោះឆ្នោតជ្រើសរើសសមាជិកសភា និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។ ធ្វើយ៉ាងណាដើម្បីឲ្យនៅក្នុងការបោះឆ្នោតនេះ រដ្ឋសភាអាចជ្រើសរើសសមាជិកសភា ចំនួន ៥០០ រូប ពីបេក្ខជនចំនួន ៨៦៤ រូប ពីអង្គភាពចំនួន ១៨២; ហើយក្រុមប្រឹក្សាប្រជាជនថ្នាក់មូលដ្ឋានត្រូវជ្រើសរើសសមាជិកគ្រប់គ្រាន់សម្រាប់ក្រុមប្រឹក្សាប្រជាជនថ្នាក់ខេត្ត និងឃុំ”។
នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈកម្មាធិកាបំណងរបស់ប្រជាជននិងការត្រួតពិនិត្យ គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបរិស្ថាន និងគណៈកម្មាធិការវប្បធម៌សង្គម។
ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន ធ្វើការជាមួយគណៈកម្មាធិការការពារជាតិ សន្តិសុខ និងកិច្ចការបរទេសនៃរដ្ឋសភា។ រូបថត៖ Le Tuyet/VOV |
បន្ទាប់នោះ នារសៀលថ្ងៃដដែល ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន បានធ្វើការជាមួយគណៈកម្មាធិការជនជាតិនៃរដ្ឋសភា៕