![ផ្នែកជលផលវៀតណាមក្នុងឆ្នាំ២០១៤៖ត្រូវលើកកំពស់ប្រសិទ្ធិភាពនិងអភិវឌ្ឍន៍ដ៍ចីរភាព - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2013_12_24/thuysan.jpg) |
ផ្នែកជលផលវៀតណាមក្នុងឆ្នាំ២០១៤៖ត្រូវលើកកំពស់ប្រសិទ្ធិភាពនិងអភិវឌ្ឍន៍ដ៍ចីរភាព(internet) |
(VOV)_ក្នុងឆ្នាំ ២០១៤ អគ្គនាយកដ្ឋានជលផលវៀតណាមបានដាក់ចេញ
គោលដៅទទួលអោយបានទិន្នផលជលផលជាង៦លានតោន និងរៀបចំបណ្ដាសកម្មភាពផលិតកម្មនៅលើសមុទ្រនិងឆ្នេរសមុទ្រឡើងវិញ។ ថ្លែងមតិនៅក្នុងសន្និសីទបូកសរុបរបស់ផ្នែកជលផល ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៤ ធ្នូ នៅរដ្ឋធានីហាណូយ អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍
ជនបតវៀតណាម លោក Vu Van Tam បានអោយដឹងថា៖
“ ក្នុងឆ្នាំ ២០១៤ យើងមានគំរោងផែនការរៀបចំរចនាសម្ព័ន្ធផ្នែកជលផលឡើងវិញផង និងរៀបចំផលិតកម្មនៅសមុទ្រនិងឆ្នេរសមុទ្រឡើងវិញទៀតផង។ មុនបង្អស់ មជ្ឈឹមនឹងអនុវត្តជាពិសោធន៍ការចិញ្ជឹមត្រីធូណានៅខេត្ត Binh Dinh
Phu yen , Khanh Hoa ជាដើម៕”