ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស

(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម សម្របសម្រួលជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀននិងឧក្រិដ្ឋកម្ម(UNODC) បានរៀបចំសន្និសីទក្រោមប្រធានបទ "លើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្សដើម្បីបង្ខំឱ្យប្រព្រឹត្តបទល្មើសនៅតាមមជ្ឈមណ្ឌលឆបោក"។ 
ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 1សន្និសីទ "លើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្សដើម្បីបង្ខំឱ្យប្រព្រឹត្តបទល្មើសនៅតាមមជ្ឈមណ្ឌលឆបោក"។ រូបថត៖ គណៈកម្មការរៀបចំ

សន្និសីទនេះ មានការចូលរួមពីប្រតិភូជិត ៤0 នាក់ រួមទាំងឯកអគ្គរដ្ឋទូត ប្រធានស្ថាប័នតំណាង ថ្នាក់ដឹកនាំបេសកកម្មការទូត និងអង្គការអន្តរជាតិនានាប្រចាំនៅវៀតណាម។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 2សន្និសីទក្រោមប្រធានបទ "លើកកម្ពស់ការយល់ដឹងអំពីការជួញដូរមនុស្សដើម្បីបង្ខំឱ្យប្រព្រឹត្តបទល្មើសនៅតាមមជ្ឈមណ្ឌលឆបោក"។ រូបថត៖ គណៈកម្មការរៀបចំ

នៅក្នុងសុន្ទរកថាបើក អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា វៀតណាមកំពុងអនុវត្តយ៉ាងសកម្មនូវច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្នាំ ២០២៤ និងកម្មវិធីស្តីពីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សដំណាក់កាល ២០២៦-២០៣០ និងការតម្រងទិសដល់ឆ្នាំ ២០៣៥ ដែលផ្តោតលើការដោះស្រាយយ៉ាងតឹងរ៉ឹងនូវ ការប្រើប្រាស់លំហអ៊ីនធឺណិត និងបច្ចេកវិទ្យាខ្ពស់ដើម្បីលួងលោម បបួល និងរៀបចំការជួញដូរមនុស្ស។

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 3អនុរដ្ឋមន្ត្រីការបរទេស លោកស្រី Le Thi Thu Hang។  រូបថត៖ គណៈកម្មការរៀបចំ

“នៅចំពោះមុខការវិវឌ្ឍដ៏ស្មុគស្មាញ និងការលេចចេញនៃសកម្មភាព ទង្វើ និងទម្រង់នៃបទល្មើសជួញដូរមនុស្សដែលផ្សារភ្ជាប់នឹងបច្ចេកវិទ្យា និងលំហអ៊ីនធឺណិត ការបង្កើនការចែករំលែកព័ត៌មាន និងការសម្របសម្រួលការស៊ើបអង្កេតដើម្បីកំណត់អត្តសញ្ញាណ គាំទ្រ និងការពារជនរងគ្រោះ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍ គឺជាកត្តាចាំបាច់ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះឧក្រិដ្ឋកម្មប្រភេទនេះ។ វៀតណាមបានត្រៀមខ្លួនពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេស អង្គការអន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីទប់ស្កាត់ រកឃើញ និងដោះស្រាយបទល្មើស ជួញដូរមនុស្សប្រកបដោយប្រសិទ្ធភាព។ យើងក៏សង្ឃឹមថា នឹងសហការដើម្បីគាំទ្រ និងការពារជនរងគ្រោះដោយផ្អែកលើវិធីសាស្រ្តផ្តោតលើជនរងគ្រោះ”។

ថ្លែងនៅក្នុងសន្និសីទ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា៖

ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស - ảnh 4លោកស្រី Pauline Tamesis អ្នកសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។ រូបថត៖ គណៈកម្មការរៀបចំ

“យុទ្ធនាការ #TrappedInScamCrime បង្ហាញយ៉ាងច្បាស់អំពីវិធីសាស្រ្តអភិក្រមដែលផ្តោតលើជនរងគ្រោះ។ ឯកសារនៅក្នុងយុទ្ធនាការ ត្រូវបានបង្កើតឡើងជា ៩ ភាសា រួមទាំងភាសាវៀតណាម និងភាសាអង់គ្លេស នឹងត្រូវបានផ្សព្វផ្សាយដល់សហគមន៍ តាមរយៈបណ្តាញសង្គម ផ្ទាំងប៉ាណូនៅតាមអាកាសយានដ្ឋាន និងច្រកព្រំដែន សាលារៀន និងអង្គការសង្គម។ ការបង្ការក៏តម្រូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុនបច្ចេកវិទ្យា និងវេទិកាអនឡាញ ដែលសេវាកម្មរបស់ពួកគេជារឿយៗត្រូវបានទាញយកដើម្បីជ្រើសរើសជនរងគ្រោះ។ យុទ្ធនាការនេះ ឆ្ពោះទៅរកការផ្តល់សិទ្ធិ ការបង្ការ និងសាមគ្គីភាព។ គោលដៅគឺផ្តល់ព័ត៌មានច្បាស់លាស់ដល់សាធារណជន គាំទ្រសហគមន៍ក្នុងការកំណត់សញ្ញាព្រមាន និងការសន្យារួមក្នុងការការពារសិទ្ធិមនុស្ស។

នៅក្នុងសន្និសីទនេះ គណៈកម្មការរៀបចំបានឧទ្ទេសនាមជាផ្លូវការនូវយុទ្ធនាការ #TrappedInScamCrime របស់ UNODC នៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ