វៀតណាមមានបំណង​ចង់ធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀតនូវ​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យ​ជាមួយក្រិក

(VOVWORLD) - នៅរសៀលថ្ងៃទី ២ ខែមីនា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានទទួលជួបជាមួយអនុប្រធានទីមួយនៃសភាក្រិក លោក Ioannis Plakiotakis ដែលបានចូលជួបសម្តែងការគួរសមក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ២៨ ខែកុម្ភៈ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៦។
វៀតណាមមានបំណង​ចង់ធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀតនូវ​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យ​ជាមួយក្រិក - ảnh 1ទិដ្ឋភាពនៃជំនួប។ រូបថត៖ VOV

លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន បានអះអាងថា វៀតណាមជានិច្ចកាល យកចិត្តទុកដាក់ និងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការពហុវិស័យជាមួយក្រិក។ លោកប្រធានរដ្ឋសភាត្រិន ថាញ់មិន បានស្នើឱ្យភាគីទាំងពីរបន្តពង្រឹងទំនុកចិត្តនយោបាយ និងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរ តាមរយៈការការជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងតាមរយៈកាណាលផ្សេងៗ; ការចែករំលែកបទពិសោធន៍ផ្នែកនីតិបញ្ញត្តិ ត្រួតពិនិត្យ និងកិច្ចសហប្រតិបត្តិការក្នុងវេទិកាពហុភាគីដូចជាសហភាពអន្តរសភា (IPU) និងសន្និសីទដៃគូសភាអាស៊ី-អឺរ៉ុប (ASEP)។ លោកប្រធានរដ្ឋសភាត្រិន ថាញ់មិន បានស្នើឱ្យសភាក្រិកគាំទ្រនិងជំរុញបណ្តាប្រទេសអឺរ៉ុបឲ្យអនុម័តលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងគណៈកម្មការអឺរ៉ុប (EC) ដក់កាត់លឿងប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) ចំពោះជលផលវៀតណាម។

វៀតណាមមានបំណង​ចង់ធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀតនូវ​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យ​ជាមួយក្រិក - ảnh 2 ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន។ រូបថត៖ VOV

រីឯខ្លួនវិញ អនុប្រធានទីមួយនៃសភាក្រិក លោក Ioannis Plakiotakis បានបញ្ជាក់ថា ក្រិកមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈបណ្តាញសភា និងរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ។

វៀតណាមមានបំណង​ចង់ធ្វើ​ឲ្យ​ស៊ីជម្រៅថែម​ទៀតនូវ​ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យ​ជាមួយក្រិក - ảnh 3អនុប្រធានទីមួយនៃសភាក្រិក លោក Ioannis Plakiotakis ។ រូបថត៖ VOV

ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគំនិតផ្តួចផ្តើមរបស់គ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី និងអន្តរជាតិ វេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក; គាំទ្រពហុភាគីនិយម និងគោរពច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ