ពិព័រណ៌អំពីអធិបតេយ្យភាពកោះសមុទ្រនៅខេត្ត Bac Kan
(VOVWORLD) - ជាមួយនឹងរូបថត ផែនទី និងឯកសារចំនួន ១៥០ អំពីកោះសមុទ្រ ក្រោម ប្រធានបទជនជាតិ និងសាសនានោះ ពិព័រណ៌បានរួមចំណែកឃោសនា និងពង្រឹងទំនុកចិត្តរបស់កម្មាភិបាល ប្រជាជនអំពីភស្តុតាងគតិយុត្ត ដោយអះអាងពីអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa។
ពិព័រណ៌អំពីអធិបតេយ្យភាពកោះសមុទ្រនៅខេត្ត Bac Kan |
នាថ្ងៃទី ១៦ ខែកញ្ញា នៅទីរួមស្រុក Cho Ra ស្រុក Ba Be ខេត្ត Bac Kan ពិព័រណ៌ផែនទី និងតាំងបង្ហាញឯកសារដោយប្រធានបទ “Hoang Sa និង Truong Sa របស់វៀតណាម - ភស្តុតាងប្រវត្តិសាស្ត្រ និងគតិយុត្ត” បានបើកជាផ្លូវការ។
ជាមួយនឹងរូបថត ផែនទី និងឯកសារចំនួន ១៥០ អំពីកោះសមុទ្រ ក្រោម ប្រធានបទជនជាតិ និងសាសនានោះ ពិព័រណ៌បានរួមចំណែកឃោសនា និងពង្រឹងទំនុកចិត្តរបស់កម្មាភិបាល ប្រជាជនអំពីភស្តុតាងគតិយុត្ត ដោយអះអាងពីអធិបតេយ្យភាពរបស់វៀតណាមនៅប្រជុំកោះ Hoang Sa និង Truong Sa។ តាមនោះ អះអាងពីគោលជំហរសុចរិតរបស់វៀតណាម លើកកំពស់ស្មារតីសាមគ្គីភាព ការយល់ដឹង ទំនួលសុខត្រូវរបស់កម្មាភិបាល និងប្រជាជនចំពោះអធិបតេយ្យភាពកោះសមុទ្រ។
ពិព័រណ៌នេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០២២ ផងដែរ៕