ពិភពលោកក់ត្រាករណីឆ្លងកូវីដ-១៩ចំនួន៤៤៦ពាន់នាក់បន្ថែមទៀត
(VOVWORLD) - ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ៤៤៦.៨៨០នាក់ ក្នុងនោះអាមេរិកស្រូបយកភាគច្រើនបំផុត ដោយមានករណីឆ្លងចំនួន ជិត១០៥ពាន់នាក់ បន្ទាន់មកគឺអង់គ្លេស (ជិត៤ម៉ឺននាក់) តួរគី (ជាង៣ម៉ឺននាក់) និង រុស្ស៊ី (ជាង២,៥ម៉ឺននាក់)។
ចាក់វ៉ាក់សាំងជូនប្រជាជននៅ Rio de Janeiro ប្រេស៊ីល។ (រូបថត៖ AFP/TTXVN) |
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិថា គិតត្រឹមម៉ោង១ថ្ងៃទី៧ តុលា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រាករណីឆ្លងវីរុស SARS-CoV-2 បង្កឡើងជម្ងឺកូវីដ-១៩ ចំនួនជាង ២៣៧លាននាក់ ក្នុងនោះ ករណីស្លាប់ចំនួនជិត៤,៨៤ លាននាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក ពិភពលោកបានរកឃើញករណីឆ្លងថ្មីចំនួន ៤៤៦.៨៨០នាក់ ក្នុងនោះអាមេរិកស្រូបយកភាគច្រើនបំផុត ដោយមានករណីឆ្លងចំនួន ជិត១០៥ពាន់នាក់ បន្ទាន់មកគឺអង់គ្លេស (ជិត៤ម៉ឺននាក់) តួរគី (ជាង៣ម៉ឺននាក់) និង រុស្ស៊ី (ជាង២,៥ម៉ឺននាក់)។
ចាប់តាំងពីការផ្ទុះឡើងនៃជម្ងឺកូវីដ ១៩ មក អាមេរិកជាប្រទេសដែលរងផលប៉ះ ពាល់ធ្ងន់ធ្ងរបំផុតដោយមានករណីឆ្លងជម្ងឺជិត៤៥លាននាក់ ក្នុងនោះករណីស្លាប់ ចំនួនជាង៧២៧ពាន់នាក់។ បន្ទាប់ មកគឺឥណ្ឌានិងប្រេស៊ីល៕