ព្រឹទ្ធសភាអាមេរិកបានអនុម័តលើការតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម

(VOVWORLD) - កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ដោយមានសម្លេងគាំទ្រចំនួន ៥១ និងសម្លេងប្រឆាំងចំនួន ៤៥  ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតអនុម័តលើការតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលជាទីភ្នាក់ងារទទួលខុសត្រូវក្នុងការលើកកម្ពស់ផលប្រយោជន៍អាជីវកម្មរបស់សហរដ្ឋអាមេរិក និងត្រួតពិនិត្យ បទប្បញ្ញត្តិដែលរឹតបន្តឹងការនាំចេញនូវបច្ចេក វិទ្យាសំខាន់ៗមួយចំនួន រួមទាំងធាតុ semiconductors ផងដែរ។ 
ព្រឹទ្ធសភាអាមេរិកបានអនុម័តលើការតែងតាំងលោក Howard Lutnick ជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម - ảnh 1លោក Howard Lutnick ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុង New York សហរដ្ឋអាមេរិក (រូបថត៖ Reuters/TTXVN)

ទាំងនេះក៏ជាអាទិភាពនៅក្នុងគោលនយោបាយ "អាមេរិកជាចម្បង" ដែលរួមបញ្ចូលការលើកកម្ពស់បន្ថែមទៀតនូវឧស្សាហកម្មផលិតកម្មរបស់សហរដ្ឋ អាមេរិក និងវិធានការពន្ធដារដើម្បីការពារឧស្សាហកម្មក្នុងស្រុក ជាពិសេសឧស្សាហកម្មបច្ចេកវិទ្យា។ លោក Lutnick គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Cantor Fitzgerald ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ រដ្ឋមន្ត្រីពាណិជ្ជកម្មថ្មីនឹងដើរតួយ៉ាងសំខាន់ក្នុងការចរចាពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ជាពិសេសនៅពេលដែលរដ្ឋបាល Trump ពិចារណាលើការដាក់ពន្ធលើប្រទេសជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ