ព្រឹទ្ធសភាអាមេរិកអនុម័តលើការព្រមព្រៀងអំពីដម្លើងកំរិតអតិបរមានៃប្រាក់បំណុល

ព្រឹទ្ធសភាអាមេរិកអនុម័តលើការព្រមព្រៀងអំពីដម្លើងកំរិតអតិបរមានៃប្រាក់បំណុល  - ảnh 1
បណ្ដាថ្នាក់ដឹកនាំ នៃគណៈបក្សសាធារណៈរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យអាមេរិកទទួលបាន ការព្រមព្រៀងអំពីការដោះស្រាយបញ្ហាដម្លើងកំរិតអតិបរមានៃប្រាក់បំណុល
(Image: theguardian.com)

(VOVworld) – នាថ្ងៃទី ១៦ តុលា (តាមម៉ោងតំបន់) ព្រឹទ្ធសមាជិកនៃគណៈបក្ស សាធារណៈរដ្ឋអាមេរិក លោក Kelly Ayotte បានប្រកាសថា៖ បណ្ដាថ្នាក់ដឹកនាំ នៃ​គណៈបក្សសាធារណៈរដ្ឋនិងគណៈបក្សប្រជាធិបតេយ្យអាមេរិកទទួលបាន ការព្រមព្រៀងអំពីការដោះស្រាយបញ្ហាដម្លើងកំរិតអតិបរមានៃប្រាក់បំណុល មុន ប៉ុន្មានម៉ោងដល់កាលកំណត់ (ថ្ងៃទី ១៧ តុលា)។ ក្នុងករណី គណៈបក្សទាំង ២ មិនទទួលបានការព្រមពៀងណាមួយឡើយ នោះគឺប្រទេសអាមេរិកនឹងធ្លាក់ក្នុង ការក្ស័យធនដែលនឹងជះឥទ្ធពលដ៏ធ្ងន់ធ្ងរដល់ខឿនសេដ្ឋកិច្ចសកល។ នាបច្ចុប្បន្ន ខ្លឹមសារលំអិតនៃការព្រមព្រៀងពោលខាងលើមិនទានឲ្យដឹងឡើយ។ ទោះបីជា ការព្រមព្រៀងនេះត្រូវបានអនុម័តនៅក្នុងព្រឹទ្ធសភាអាមេរិកក្តី ប៉ុន្តែ នៅត្រូវការ​អនុម័តពីសភាជាន់ទាបផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ