ពលករវៀតណាមចំនួន៣៨នាក់ទៀតបានចាកចេញពីលីប៊ីត្រឡប់មកប្រទេសវិញ
(VOV)_នាថ្ងៃទី១ កញ្ញា ពលករវៀតណាមចំនួន៣៨នាក់ទៀតដែលកំពុងធ្វើការនៅទីក្រុងMisrata នៅភាគខាងលិចប្រទេសលីប៊ីត្រូវបានជំលាសទៅ
Tunisia ប្រកបដោយសុវត្ថិភាព។ តាមគំរោង ស្ថាប័នមានសមត្ថកិច្ចនឹងបន្តជំ
លាស ពលករវៀតណាមចំនួន៤៦នាក់ទៀតពី ទីក្រុងMisrataទៅកាន់ Tunisia នាថ្ងៃទី៣ កញ្ញាខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍ផ្សេងៗទៀត ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅលីប៊ី លោក Dao Duy Tien បានអោយដឹងថា៖ គិតដល់ថ្ងៃ
ទី១ កញ្ញា នៅមានពលករវៀតណាមចំនួន២២២នាក់កំពុងធ្វើការនៅលីប៊ី។ វៀតណាមកំពុងខំប្រឹងប្រែងជំលាសពលករវៀតណាមទាំងនេះចាកចេញពី ប្រទេសនេះយ៉ាងលឿនបំផុត៕
![ពលករវៀតណាមចំនួន៣៨នាក់ទៀតបានចាកចេញពីលីប៊ីត្រឡប់មកប្រទេសវិញ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2014_09_02/anhld1jpg1406885649_copy.jpg) |
ពលករវៀតណាមចំនួន៣៨នាក់ទៀតបានចាកចេញពីលីប៊ីត្រឡប់មកប្រទេសវិញ |