ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ ចាប់ផ្តើមដំណើរការរាល់កិច្ចចរចារថ្មីថ្តីពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា
(VOVWORLD) - មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ លោក Abdul Rahman Shadid បានឲ្យដឹងថា កិច្ចចរចាបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សា បានចាប់ផ្តើមនៅថ្ងៃទី ១១ ខែមីនា ក្នុងរដ្ឋធានីដូហា (កាតា។ នៅក្នុងសេចក្តីប្រកាសមួយ លោក Shadid បានឲ្យដឹងថា ក្រុមហាម៉ាសកំពុងខិតមកជិត "ការចរចាទាំងនេះក្នុងលក្ខណៈវិជ្ជមាន និងការទទួលខុសត្រូវ"។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដែលបណ្តាលមកពីជម្លោះនៅ Beit Lahia, Gaza Strip (រូបថត៖ TTXVN) |
រីឯខ្លួនវិញ អ៊ីស្រាអែលក៏បានបញ្ជូនក្រុមអ្នកសម្រុះសម្រួលទៅកាន់ទីក្រុង Doha ដើម្បីចរចាអំពីការបន្តបទឈប់បាញ់នៅតំបន់ហ្គាហ្សា។ លោក Shadid បានសម្តែងក្តីសង្ឃឹមថា "ការចរចារបច្ចុប្បន្ននឹងនាំទៅរកវឌ្ឍនភាពជាក់ស្តែង ឆ្ពោះទៅរកការចាប់ផ្តើមនៃដំណាក់កាលទីពីរ"។ មន្ត្រីក្រុមហាម៉ាស់ក៏រំពឹងថា បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកតំបន់មជ្ឈិមបូព៌ាលោក Steve Witkoff នឹងជួយ "ចាប់ផ្តើមការចរចារដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់"។ នៅថ្ងៃដដែល អ្នកនាំពាក្យក្រុមហាម៉ាស់ Abdul Latif Al-Qanou បានឲ្យដឹងថា អ្នកសម្របសម្រួលអេហ្ស៊ីប និងកាតាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងចាប់ផ្តើមការចរចារដំណាក់កាលទីពីរ។ យ៉ាងណាមិញ ហាម៉ាសត្រៀមខ្លួនជាស្រេចចូលរួមរាល់កិច្ចចរចារដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនប៉ាឡេស្ទីន និងអំពាវនាវបង្កើនជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សា ក៏ដូចជាដកបទហំព័ទ្ធចេញ៕