Festival "នារីរដ្ឋ​ធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍" ឆ្នាំ ២០២៥

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ មីនា នៅបឹង Hoan Kiem ទីក្រុងហាណូយ សម្ព័ន្ធសមាគមនារីទីក្រុងហាណូយបានសម្របសម្រួលជាមួយមន្ទីរវប្បធម៌ និងកីឡាទីក្រុងហាណូយ រៀបចំម Festival "មារីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍" ឆ្នាំ ២០២៥។ 

ព្រឹត្តិការណ៍នេះមានការចូលរួមពីកម្មាភិបាល សមាជិការសមាគមនារីជិត ១ ពាន់នាក់និងប្រជាជនរដ្ឋធានីយ៉ាងច្រើនកុះករ ។ នេះជាសកម្មភាពដ៏មានអត្ថន័យមួយរបស់នារីរដ្ឋធានីក្នុងខែមីនា ឆ្ពោះទៅខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូង និងឯកភាពប្រទេសជាតិ (១៩៧៥ - ២០២៥)។

Festival ពិធីបើក Festival  នារីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍។ រូបថត៖ Hong Phuong/baotintuc 

ឆាប់ផ្តើមកម្មវិធីនៃ Festival នេះ គឺជាការប្រណាំងដើរថ្មើរជើង “នារីរដ្ឋធានីមានសុខភាពនិងស្រស់ស្អាត” លើកទី២ ដោយមានការចូលរួមកីឡាករ-កីឡាការិនី ប្រមាណជិត ១០០០នាក់ ក្នុងអាយុចន្លោះពី ១៨ ដល់ ៦០ឆ្នាំ។

Festival នេះក៏មានសកម្មភាពដូចជា៖ មហោស្រព “ពណ៌សម្បូររបស់ជាតិ”; ការតាំងបង្ហាញផលិតផលច្នៃប្រឌិតពីផ្កា សំលៀកបំពាក់ប្រពៃណី ផលិតផលច្នៃប្រឌិតពីភូមិសិប្បកម្មក្នុងទីក្រុងហាណូយ និងប្រទេសមួយចំនួនដោយមានការចូលរួមពីកម្មាភិបាលស្ថានទូត សមាជិកអង្គការមិត្តភាព និងសិល្បករ អ្នករចនាម៉ូដជាច្រើននាក់។ ចូលរួម Festival ក្នុងសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ Muong លោកស្រី Bui Thi Kim នៅស្រុក Thach That ទីក្រុងហាណូយ បានចែករំលែកថា៖ “ខ្ញុំចង់នាំយកអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Muong មកចូលរួមសកម្មភាពផ្លាស់ប្តូរវប្បធម៌ សិល្បៈ ក៏ដូចជាឧទ្ទេសនាមសម្លៀកបំពាក់របស់ជនជាតិខ្លួន។ យើងក៏រំភើបណាស់ ក្នុងការនាំយកបទភ្លេងគងឃ្មោះមកចូលរួមកម្មវិធីដើម្បីឲ្យសាធារណជនបានស្វែងយល់បន្ថែមអំពីអត្តសញ្ញាណវប្បធម៌របស់ជនជាតិMuong”។

Festival ការប្រណាំងដើរថ្មើរជើង “នារីរដ្ឋធានីមានសុខភាពនិងស្រស់ស្អាត” លើកទី២ ដោយមានការចូលរួមពីកីឡាករ-កីឡាការិនី ប្រមាណជិត ១០០០នាក់

តាមរយៈ Festival “នារីរដ្ឋធានីដើម្បីសន្តិភាព និងការអភិវឌ្ឍន៍” ឆ្នាំនេះ សម្ព័ន្ធសមាគមន៍នារីទីក្រុងហាណូយក៏ចង់រួមចំណែកលើកតម្កើងការរួមវិភាគទានរបស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច លើកកំពស់ការច្នៃប្រឌិត រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មវប្បធម៌ កសាងរដ្ឋធានីអរិយធម៌ វប្បធម៌ ទំនើប ដើម្បីសន្តិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ