ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនប៉ះពាល់ដ៏អវិជ្ជមានដល់ខឧឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍

(VOVWORLD) - យោងតាមសារព័ត៌មាន Nikkei Asia Review នៃប្រទេសជប៉ុនបានឲ្យដឹងថា សេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍នឹងបន្តប្រឈមមុខនឹងការលំបាកពីខាងក្រៅក្នុងកំឡុងរយៈពេលនៅសេសសល់នៃឆ្នាំ ២០១៩ ក្នុងបរិបទដែលភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន កំពុងផលប៉ះពាល់ដ៏អវិជ្ជមានលើតំបន់នេះ ដែលបង្ខំឱ្យរដ្ឋាភិបាលនៃប្រទេសនានាត្រូវមានដំណោះស្រាយ ដូចជាការកាត់បន្ថយ   អត្រាការប្រាក់ដើម្បីជំរុញខឿនសេដ្ឋកិច្ចឲ្យបានល្អផងដែរ។
ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនប៉ះពាល់ដ៏អវិជ្ជមានដល់ខឧឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ - ảnh 1ទេសភាព Marina នៅប្រទេសសិង្ហបុរី (រូបថត៖ TTXVN) 

ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនបានចាប់ផ្តើមប៉ះពាល់ដល់ខឿនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ចាប់តាំងពីចុងឆ្នាំទៅមិញ។ យោងតាមទិន្នន័យស្ថិតិផ្លូវការក្នុងត្រីមាសទី ២ នៃឆ្នាំ ២០១៩ ល្បឿនកំណើននៃផលិតផលក្នុងស្រុកសរុប (GDP) នៃប្រទេស ៥ ក្នុងចំណោមខឿនសេដ្ឋកិច្ចសំខាន់ៗទាំង ៦ នៅតំបន់អាស៊ីអាគ្នេយ៍ រួមមានឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ និងវៀតណាម បានធ្លាក់ចុះបើប្រៀបធៀបពីត្រីមាសទី ១ ដែលក្នុងនោះប្រទេសថៃនិងសិង្ហបុរីជាប្រទេសដែលមានអត្រាធ្លាក់ចុះយ៉ាងខ្លាំងបំផុត ដោយសារតែតម្រូវការសម្រាប់មុខទំនិញ នាំចេញសំខាន់ៗរបស់ប្រទេសទាំង ២ នេះ ដូចជាទំនិញអេឡិចត្រូនិក ត្រូវបានធ្លាក់ចុះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ