ភាពវិសេសវិសាលនៃកម្មវិធីសិល្បៈ “មនោសញ្ចេតនាតំបន់ពាយ័ព”

ភាពវិសេសវិសាលនៃកម្មវិធីសិល្បៈ “មនោសញ្ចេតនាតំបន់ពាយ័ព” - ảnh 1
កម្មវិធីសិល្បៈ “មនោសញ្ចេតនាពាយ័ព”


(VOVworld) - នាយប់ថ្ងៃទី៥វិច្ចិកា កម្មវិធីសិល្បៈ “មនោសញ្ចេតនាពាយ័ព”ត្រូវបាន
រៀបចំឡើងនៅរដ្ឋធានីហាណូយក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី១០នៃទិវា
បង្កើតគណៈកម្មកាទទួលបន្ទុកតំបន់ពាយ័ព។ថ្លែងមតិនៅកម្មវិធីនេះ ឧបនាយករដ្ឋ
មន្រ្តីវៀតណាមលោក Nguyen Xuan​​ Phucប្រធានគណៈកម្មការទទួលបន្ទុកតំបន់
ពាយ័ពបានសង្កត់ធ្ងន់ថា តំបន់ពាយ័ពជាតំបន់មានទីតាំងយុទ្ធសាស្ត្រដ៏សែនសំ
ខាន់នៃទូទាំងប្រទេស ជាតំបន់ពោរពេញទៅដោយអត្ថសញ្ញាណវប្បធម៌ ដោយមាន
កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌ រមណីយដ្ឋានជាច្រើនដែលផ្សារភ្ជាប់ចាមួយទំព័រ
ប្រវត្តិសាស្ត្រដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ។ការអភិវឌ្ឍន៍តំបន់ពាយ័ព លើគ្រប់វិស័យ
ប្រកបដោយចីរភាព គឺជាតម្រូវការ បំណងប្រាថ្នារបស់ប្រជាជន និងជាភារកិច្ចសំ
ខាន់ចំពោះបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ការពារប្រទេសជាតិ និងធានាសន្តិ
សុខយូរអង្វែង។
ក្នុងកម្មវិធីនេះដែរ គណៈចាត់តាំងបានលើកសរសើរគំរូជឿនលឿនចំនួន៥៦រូប
ដែលជាដំណាង របស់ខេត្តទាំង១៤នៃតំបន់ពាយ័ព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ