ម៉ិចស៊ិកស្នើរឲ្យចិនដោះស្រាយបញ្ហាលើសមុទ្រខាងកើតតាមរយៈការសន្ទនា


ម៉ិចស៊ិកស្នើរឲ្យចិនដោះស្រាយបញ្ហាលើសមុទ្រខាងកើតតាមរយៈការសន្ទនា - ảnh 1
សមាជិកសភានៃគណៈបក្ស ប្រជាធិបតេយ្យ (PRD) លោក Sebastian Alfonso de la Rosa Pelaez។ (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ កក្កដា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាសហព័ន្ធម៉ិចស៊ិក  បានឲ្យដឹងថា៖ តាមរយៈក្រសួងការបរទេស ស្ថាប័ននេះបានស្នើរឡើងដល់ប្រធានា
ធិបតីនៃប្រទេសនេះ លោក Enrique Pena Nieto ដោយស្នើរឲ្យចិនដោះស្រាយភាពតាន
តឹងលើសមុទ្រខាងកើតដោយសន្តិវិធីប្រតិបត្តិតាមច្បាប់អន្តរជាតិនិងមិនប្រើប្រាស់
អំពើហឹង្សា។ សំណើរពោលខាងលើត្រូវបាននាំចេញបន្ទាប់ពីគណៈកម្មាធិការអចិន្ត្រៃ
យ៍រដ្ឋសភាសហព័ន្ធម៉ិកស៊ិកពិនិត្យមើលការវិភាគរបស់សមាជិកសភានៃគណៈបក្ស
ប្រជាធិបតេយ្យ  (PRD) លោក Sebastian Alfonso de la Rosa Pelaez។ តាមលោក Rosa
Pelaez បានឲ្យដឹងថា៖ វៀតណាមបានប្រឆាំងជំទាស់ជាច្រើនលើកជាច្រើនសារការ
ដែលចិនដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 ដោយខុសច្បាប់នៅតំបន់ខ្ពង់រាបបាត
សមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខលើសមុទ្រខាងកើតរបស់វៀតណាម។ ទន្ទឹមនឹង
នោះចិនបានរំលោភដ៏ធ្ងន់ធ្ងរស្មារតីនៃសេចក្តីថ្លែងការស្តីពីក្រមប្រតិបត្តិសំរាប់ភាគី
នានានៅសមុទ្រខាងកើត (DOC) និងគោលការណ៍ ៦ ចំណុចស្តីអំពីការដោះស្រាយ
បណ្ដាបញ្ហាលើសមុទ្រខាងកើតរវាងវៀតណាមនិងចិន។សមាជិកសភាម៉ិកស៊ិកក៏
បានព្រមានថា៖ភាពតានតឹងលើសមុទ្រខាងកើតកំពុងមានសញ្ញាអាក្រក់ទៅៗ
ដោយអំពើរបស់ចិនដែល ជះឥទ្ធិពលអាក្រក់ដល់តំបន់ផ្សេងៗលើសកលលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ