ម្ចាស់ឆ្នោតអាមេរិកប្រមាណ ១៧០លាននាក់ ទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី៤៧
(VOVWORLD) - ម្ចាស់ឆ្នោតអាមេរិកប្រហែល ១៧០ លាននាក់ នាថ្ងៃទី ៥ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) បានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៧ នៃសហរដ្ឋអាមេរិក។ មានម្ចាស់ឆ្នោតប្រហែល ២៤៤ លាននាក់មានសិទ្ធិបោះឆ្នោតនៅឆ្នាំនេះ ដែលក្នុងនោះម្ចាស់ឆ្នោតជាង ៨០ លាននាក់បានបោះឆ្នោតមុន ដោយទម្រង់អវត្តមាន ឬបោះឆ្នោតតាមប្រៃសណីយ៍។
ការស្ទង់មតិទូទាំងប្រទេសនិងក្នុងរដ្ឋសមរភូមិ បានបង្ហាញថា អត្រាគាំទ្ររវាងបេក្ខជន Donald Trump អាយុ ៧៨ ឆ្នាំ និងបេក្ខជន Kamala Harris អាយុ ៦០ ឆ្នាំគឺប្រកៀកប្រកិតណាស់។ យោងតាមលទ្ធផលនៃការស្ទង់មតិដែលធ្វើឡើងដោយ Emerson College Polling និង The Hill ដែលបានចេញផ្សាយត្រឹមតែ ១ ថ្ងៃមុនថ្ងៃបោះឆ្នោត បានបង្ហាញថា អតីតប្រធានាធិបតី Donald Trump នាំមុខនៅក្នុងរដ្ឋ Arizona, Georgia, North Carolina និង Pennsylvania ខណៈដែលអនុប្រធានាធិបតី Kamala Harris បាននាំមុខនៅរដ្ឋ Michigan ហើយបេក្ខជនទាំងពីរមានអត្រាគាំទ្រស្មើគ្នានៅក្នុងរដ្ឋ Nevada និង Wisconsin ។ ទន្ទឹមនឹងនេះដែរ តាមការស្ទង់មតិមួយចំនួនដោយ Decision Desk HQ បង្ហាញថា បេក្ខជនទាំងពីរនៅតែប្រកៀកប្រកិតគ្នា ជាមួយនឹងអត្រាគាំទ្រដូចគ្នាគឺ ៤៨,៣% នៅទូទាំងប្រទេស។
អតីតប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris ។ រូបថត៖ AP |
ទន្ទឹមនឹងការបោះឆ្នោតប្រធានាធិបតី នៅថ្ងៃទី ៥ ខែវិច្ឆិកា ក៏បានប្រព្រឹត្តិទៅការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភាទាំង ៤៣៥ រូប សមាជិក ៣៤រូបក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំង១០០រូប និងអភិបាលរដ្ឋចំនួន ១៥ ក៏ដូចជាការធ្វើប្រជាមតិលើខ្លឹមសារជាក់លាក់មួយចំនួន នៅក្នុងរដ្ឋចំនួន៧ផងដែរ៕