មជ្ឈដ្ឋានស៊ើបការណ៍សម្ងាត់អាមេរិកព្រួយបារម្ភថា IS មានលទ្ធភាពវាយប្រហារភេរវកម្មនៅអាមេរិក

(VOVworld) - នាយកស្ថាប័នស៊ើបការណ៍សម្ងាត់អាមេរិកលោក James Clapper នាថ្ងៃ
ទី៤ ឧសភា បានព្រមានថា អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសមានលទ្ធ ភាពគ្រប់
គ្រាន់ដើម្បីអនុវត្តន៍ការវាយប្រហារនៅអាមេរិក ស្រដៀងនឹងការវាយប្រហារនៅរដ្ឋ
ធានីបារីសរបស់បារាំង។តាមលោក Clapper ថា IS មិនត្រូវការបញ្ជាឲ្យការវាយប្រ
ហារទេ ប៉ុន្តែដាក់ចេញការណែនាំនិងយុទ្ធសាស្ត្រដើម្បីសមាជិកនៃអង្គការនេះ
អនុវត្តន៍ដោយខ្លួនឯង។ស្ដីអំពីការអភិវឌ្ឍន៍របស់ IS លោក Clapper បានឲ្យដឹងថា
លក្ខណៈសេដ្ឋកិច្ចនិងសេដ្ឋកិច្ចសង្គមបាននាំមកនូវឱកាសដើម្បី IS ជ្រើសរើស
សមាជិក។លោក Clapper បានសង្កត់ធ្ងន់ថែមទៀតថា លក្ខណៈពោលខាងលើអាច
បង្កើតឡើងសាខាភេរវកម្មជាច្រើនដែលផ្ដាច់ពី IS ដើម្បីក្លាយទៅជាការគំរាមកំ
ហែងនាពេលអនាគតចំពោះអាមេរិកនិងក្រុមសម្ព័ន្ធមិត្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ