មជ្ឈិមសម្ព័ន្ធយុវជន អំពាវនាវសមាជិក យុវជនចូលរួមយ៉ាងសកម្មក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត
(VOVWORLD) - មជ្ឈិមសម្ព័ន្ធយុវជន បានស្នើដល់សមាជិកយុវជនខេត្ត/ក្រុង និងអង្គភាពសមាជិកយុវជនក្រោមឱវាទនានា ធ្វើការឃោសនានិងកៀរគរកម្មាភិបាល សមាជិក និងសិក្ខាកាមម្នាក់ៗឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន។
មនុស្សផ្តល់ឈាមដោយស្ម័គ្រចិត្តកកំពុងបំពេញព័ត៌មានផ្ទាល់ខ្លួន (រូបថត៖ TTXVN) |
ឆ្លើយតបទៅនឹងការអំពាវនាវជនរួមជាតិនិងយុទ្ធជននៅទូទាំងប្រទេសក្នុងការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ អគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong លេខាធិការដ្ឋាននៃមជ្ឈិមសម្ព័ន្ធយុវជនមជ្ឈិមទើបតែបានបញ្ជូនលិខិតទៅកាន់សមាជិកយុវជនខេត្ត/ក្រុង និងអង្គភាពសមាជិកយុវជនក្រោមឱវាទនានាស្តីពីការជម្រុញការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
តាមនោះ មជ្ឈិមសម្ព័ន្ធយុវជន បានស្នើដល់សមាជិកយុវជនខេត្ត/ក្រុង និងអង្គភាពសមាជិកយុវជនក្រោមឱវាទនានា ធ្វើការឃោសនានិងកៀរគរកម្មាភិបាល សមាជិក និងសិក្ខាកាមម្នាក់ៗឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ជាពិសេសជាការផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញសង្គម សារព័ត៌មាន និងទូរទស្សន៍អំពីអំពើដ៏មានអត្ថន័យនៃការបរិច្ចាគឈាម ព្រមទាំង អំពាវនាវឱ្យកម្មាភិបាល សមាជិកយុវជន សិក្ខាកាម យុវវ័យ ឲ្យចូលរួមក្នុងការបរិច្ចាគឈាមដើម្បីជួយប្រជាជនជំនះពុះពារស្ថានភាពកង្វះឈាមក្នុងរយៈពេល បង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ផងដែរ៕