មិត្តភក្តិអន្តរជាតិបន្តការយកចិត្តទុកដាក់ដល់សភាពការណ៍នៅសមុទ្រខាងកើត

មិត្តភក្តិអន្តរជាតិបន្តការយកចិត្តទុកដាក់ដល់សភាពការណ៍នៅសមុទ្រខាងកើត - ảnh 1
មិត្តភក្តិអន្តរជាតិបន្តការយកចិត្តទុកដាក់ដល់សភាពការណ៍នៅសមុទ្រខាងកើត
(រូបថតៈ TTXVN)


(VOVworld)-នាថ្ងៃទី៦កក្កដា គណៈប្រតិភូអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅ ទីក្រុង
Geneva ដឹកនាំដោយឯកអគ្គរដ្ឋទូតនិងជាប្រធានគណៈប្រតិភូ​ លោក Nguyen Trung
Thanh បានចូលរួម ពិធីបុណ្យបណ្តាជនជាតិនិងពិធីរំលឹកខូបលើកទី៧០នៃទិវាបង្កើត
គណៈបក្ស ពលកររដ្ឋ Geneva (ស្វីស)ក្នុងតួនាទីជាភ្ញៀវគិត្តិយស។ ដោយការ
យកចិត្តទុកដាក់របស់មិត្តភក្តិអន្តរជាតិ លោក Nguyen Trung Thanh បានជូនដំណឹង
អំពីភាពតានតឹងនាពេលថ្មីៗនេះនៅសមុទ្រខាងកើត ដោយការដែលចិនបានដាក់
ស្ថានីយ័ខួង Haiyang Shiyou-៩៨១ដោយខុសច្បាប់ ក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិង
តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម និង បំភ្លឺ អធិបតេយ្យភាពរបស់វៀតណាម
អំពីប្រជុំកោះ Hoang Sa និង Truong Sa លើសមុទ្រខាងកើត ព្រមទាំងអះអាងពីទស្សន
មុនក៏ ដូចជាក្រោយរបស់វៀតណាមគឺប្រើប្រាស់គ្រប់វិធានការសន្តិភាព ស្របទៅនឹង
ច្បាប់​អន្ត​រជាតិ។

        បណ្តាសមាជិកគណៈបក្សពលកររដ្ឋ Geneva (ស្វីស) និងមិត្តភក្តិអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះរាល់ព័ត៌មានរបស់វៀតណាមដែលជួយឲ្យពួកគាត់ យល់ ច្បាស់ពីសភាពការណ៍នៅសមុទ្រខាងកើត។ មុននេះ សមាគមមិត្តភាពជាមួយ វៀតណាមរបស់ប្រទេសជាច្រើន ក្នុងនោះមានស្វីស បារាំង អាល្លឺម៉ង់ និងហូឡង់
ផង បានរួមគ្នាចេញសេចក្តីថ្លែងការណ៍រួមសំដៅប្រឆាំងជំទាស់អំពើរបស់ចិននៅ តំបន់សមុទ្ររបស់វៀតណាម ព្រមទាំងសំណូមពរឲ្យចិនបញ្ឈប់រាល់សកម្មភាព គំរាមកំហែងចំពោះវៀតណាម ក៏ដូចជា ចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់
ទៀតផង៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ