មនុស្សចំនួន៤៩៦នាក់ជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤
![មនុស្សចំនួន៤៩៦នាក់ជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤ - ảnh 1](https://photo-cms-vovworld.zadn.vn/w730/uploaded/vovworld/cqjwqkrwq/2016_06_09/truc-tiep-cong-bo-ket-qua-bau-cu-dai-bieu-quoc-hoi-khoa-14-29-154223.jpg) |
មនុស្សចំនួន៤៩៦នាក់ជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤ |
(VOV)_នារសៀលថ្ងៃទី៩មិថុនា នៅទីក្រុងហាណូយ ក្នុងសន្និសីទកាសែតជាតិនិងអន្តរជាតិ ដោយក្រុមប្រឹក្សារៀបចំការបោះឆ្នោតជាតិរៀបចំឡើងប្រធានគណៈកម្មាធិ
ការការងារសមាជិកសភា លោក Tran Van Tuy បានប្រកាសលទ្ធផលបោះឆ្នោត និង
បញ្ជីឈ្មោះអ្នកជាប់ឆ្នោតជាសមាជិកសភានីតិកាលទី១៤។ តាមនោះ បរិមាណអ្នក
បោះឆ្នោតចូលរួមការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងសមាជិកក្រុម
ប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ នាថ្ងៃទី២២ឧសភា គឺ៦៧
លាននាក់ ស្មើនឹង៩៩,៣៥%។ បេក្ខជនសមាជិកសភានីតិកាលទី១៤គឺ៨៧០នាក់
ហើយអ្នកជាប់ឆ្នោតគឺ៤៩៦នាក់។
ថ្លែអមតិនៅទីនេះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានលើក
ច្បាស់ថា៖ ការបោះឆ្នោតសមាជិកសភា នីតិកាលទី១៤ និងក្រុមប្រឹក្សាប្រជាជនគ្រប់
ជាន់ថ្នាក់ អាណត្តិ ២០១៦-២០២១ ប្រកបដោយជោគជ័យ៕