មូលនិធិវិនិយោគឈានមុខគេរបស់អាមេរិកមានបំណងចង់បន្តពង្រីកការវិនិយោគនៅវៀតណាម

(VOVWORLD) - នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀណាមលោក Le Minh Khai បានទទួលជួបលោក Charles R. Kaye នាយកប្រតិបត្តិការក្រុមហ៊ុន Warburg Pincus (សហរដ្ឋអាមេរិក) ដែលជាមូលនិធិវិនិយោគឈានមុខគេមួយនៅ សហរដ្ឋអាមេរិក។

មូលនិធិវិនិយោគឈានមុខគេរបស់អាមេរិកមានបំណងចង់បន្តពង្រីកការវិនិយោគនៅវៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រីវៀណាមលោក Le Minh Khai បានទទួលជួបលោក Charles R. Kaye នាយកប្រតិបត្តិការក្រុមហ៊ុន Warburg Pincus (សហរដ្ឋអាមេរិក)។ (រូបថត៖ VOV)
ក្នុងជំនួបនេះ លោក Charles R. Kaye មានប្រសាសន៍ថា មូលនិធិ Warburg Pincus មានរយៈពេល ១០ ឆ្នាំដំណើរការប្រកបដោយជោគជ័យនៅវៀតណាម ដោយ មានទុនវិនិយោគសរុបជាង ២ ពាន់លានដុល្លារអាមេរិក ដើម្បីកសាង និងអភិវឌ្ឍន៍ សហគ្រាសធំៗជាច្រើន។ លោក Charles R. Kaye បានវាយតម្លៃខ្ពស់ចំពោះស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ដោយបានសន្យាថានឹងបន្តពង្រីកការវិនិយោគរបស់ មូលនិធិនៅវៀតណាមនាពេលខាងមុខ ហើយបាននិយាយថា នាបច្ចុប្បន្នមានសហ គ្រាសធំៗជាច្រើនរបស់អាមេរិកយកចិត្តទុកដាក់ដល់ការបណ្តាក់ទុននៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី លោក Le Minh Khai បានស្វាគមន៍ចំពោះការសន្យារបស់ មូលនិធិ Warburg Pincus ហើយសង្ឃឹមថា Warburg Pincus នឹងបន្តស្រាវជ្រាវ និង ពង្រីកភាពជាដៃគូជាមួយសហគ្រាសវៀតណាម វិនិយោគប្រកបដោយជោគជ័យទៅ ក្នុងគម្រោងថ្មីៗ ហើយបន្តជាស្ពានដើម្បីនាំវិនិយោគិនអាមេរិកនិយាយដោយឡែក និងបរទេសនិយាយរួម មកបណ្តាក់ទុននៅវៀតណាម។ លោកឧបនាយករដ្ឋមន្ត្រីក៏ បានកត់សម្គាល់នូវអនុសាសន៍របស់ Warburg Pincus ហើយបានស្នើឱ្យក្រសួងការបរទេស ក្រសួងផែនការ និងវិនិយោគវៀតណាម ពិភាក្សានិងស្វែងយល់ ដើម្បីសម្រប សម្រួលដោះស្រាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ