(VOVworld) – នាព្រឹកថ្ងៃទី ១៤ វិច្ឆិកា នៅរដ្ឋធានី ប៉េកាំង មហាសន្និបាតតំណាង ទូទាំងប្រទេសចិនលើកទី ១៨ បានបញ្ចប់ ។ ក្នុងពិធីបិទ មហាសន្និបាតលើកនេះ
បានអនុម័ត្តលើរបាយការណ៍នយោបាយ របាយការណ៍ការងាររបស់គណៈកម្មា
ធិការត្រួតពិនិត្យមជ្ឍឹម នីរិកាលទី ១៧ សេចក្តីសម្រេចចិត្តអំពីលក្ខ័ន្តិកៈបក្ស
(វិសោធនកម្ម) និង ជ្រើសតាំងគណៈកម្មាធិការមជ្ឍឹមបក្សកម្មុយនិស្តចិននីតិកាល
ទី ១៨ ។ សេចក្តីសម្រេចចិត្ត របស់មហាសន្និបាតលើកទី ១៨ បានលើកច្បាស់ថា៖ បក្សកម្មុយនិស្តចិនដំណើរ ការធ្វើវិសោធនកម្មលក្ខ័ន្តិកៈបក្ស ក្នុងនោះ ចាត់ទុក
កោលនយោបាយ “បើកទ្វា” គឺជាផ្លូវសំខាន់បំផុត ដើម្បីកសាងប្រទេសចិនឲ្យខ្លាំង
ក្លាថែមទៀត។ ទន្ទឹមនឹងនោះ បក្សកម្មុយនិស្តចិនយកចិត្តទុកដាក់ពិសេសដល់
ទស្សនៈវិស័យអភិវឌ្ឍន៍បច្ចេកទេស ដូចជា ផ្នែកមួយក្នុងការងារកសាងបក្ស។
តាមផែនការ នាព្រឹកថ្ងៃទី ១៥ វិច្ឆិកា គណៈកម្មាធិការមជ្ឍឹមបក្ស នីតិកាលទី ១៨ ប្រជុំជាលើកដំបូង និងដំណើរការបោះឆ្នោតការិយាល័យនយោបាយ គណៈកម្មាធិការ អចិន្ត្រៃយ៍នៃការិយាល័យនយោបាយ និងអគ្គលេខាបក្សកម្មុយនិស្តចិន៕