មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តអំពាវនាវឲ្យរុស្ស៊ី បញ្ចប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន

(VOVWORLD) - ដោយមានសំឡេងគាំទ្រចំនួន ១៤០ សំឡេងប្រឆាំងចំនួន៥ និងសំឡេង អនុប្បវាទចំនួន៣៨ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដី សម្រេចចិត្តគាំពារដោយសហរដ្ឋ អាមេរិក និងប្រទេសសមាជិកប្រមាណ២០ទៀត ដែលអំពាវនាវឲ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ 

មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តលើសេចក្តីសម្រេចចិត្តអំពាវនាវឲ្យរុស្ស៊ី បញ្ចប់ប្រតិបត្តិការយោធានៅអ៊ុយក្រែន - ảnh 1ការបំផ្ទុះមួយនៅរដ្ឋធានីគៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ កុម្ភៈ (រូបថត៖ Ukraine News)
មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃទី២៤ ខែមីនា បានបោះឆ្នោត អនុម័តលើសេចក្តីសម្រេចចិត្តមួយ ដោយអំពាវនាវឲ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធានៅ អ៊ុយក្រែន។
ដោយមានសំឡេងគាំទ្រចំនួន ១៤០ សំឡេងប្រឆាំងចំនួន៥ និងសំឡេង អនុប្បវាទចំនួន៣៨ មហាសន្និបាតអង្គការសហប្រជាជាតិបានអនុម័តលើសេចក្ដី សម្រេចចិត្តគាំពារដោយសហរដ្ឋ អាមេរិក និងប្រទេសសមាជិកប្រមាណ២០ទៀត ដែលអំពាវនាវឲ្យរុស្ស៊ីបញ្ចប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។សេចក្ដិ សម្រេចចិត្តតម្រូវឲ្យរុស្ស៊ីការពារជនស៊ីវិល បុគ្គលិកពេទ្យ បុគ្គលិកជំនួយមនុស្សធម៌ អ្នកយកព័ត៌មាន មន្ទីរពេទ្យ និងបរិក្ខារស៊ីវិលនានា។ សេចក្ដីសម្រេចចិត្តក៏បានតម្រូវឲ្យកងកម្លាំងរុស្ស៊ីបញ្ឈប់ការឡោមព័ទ្ធបណ្ដាទីក្រុងផងដែរ ជាក់ស្ដែងគឺទីក្រុង Mariupol។ 
នេះជាលើកទីពីរហើយដែលមហាសន្និបាតអង្គការសហប្រជាជាតិដែលមានប្រទេសសមាជិកចំនួន ១៩៣បានបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តមួយប្រឆាំងជំទាស់ នឹងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។ សេចក្តីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិមិនជាប់កាតព្វកិច្ចផ្លូវច្បាប់ទេ ប៉ុន្តែមានទម្ងន់ផ្នែកនយោបាយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ