មហាសន្និបាតអង្គការសហប្រជាជាតិ បើកសម័យប្រជុំពិសេសស្តីពីជម្លោះរុស្ស៊ី-អ៊ុយក្រែន
(VOVWORLD) - នាថ្ងៃទី ២៣ កុម្ភៈ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិ បានបើកសម័យប្រជុំពិសេសមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ក្នុងបរិបទដែលជម្លោះនេះឈានចូលដល់ឆ្នាំទី ៣។
ទាហានអ៊ុយក្រែនអំឡុងពេលមានជម្លោះជាមួយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Lugansk (រូបថត៖ AFP/TTXVN) |
ថ្លែងនៅក្នុងកិច្ចប្រជុំមួយដែលមានការចូលរួមរបស់តំណាងសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៣ ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ លោក Dennis Francis បានសម្តែងការព្រួយបារម្ភចំពោះការខូចខាត និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីជម្លោះរយៈពេលពីរឆ្នាំកន្លងមក។ ការប្រយុទ្ធគ្នាបានបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួស រាប់លាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ហើយហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជាសាលារៀន និងមន្ទីរពេទ្យត្រូវបានខូចខាត។ លោក Dennis Francis បានព្រមានថា ជម្លោះមិនត្រឹមតែបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់ប្រទេសដែលពាក់ព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរារាំងដល់ការរីកចម្រើននៅក្នុងប្រទេសជាច្រើនទៀត ជាពិសេសប្រទេសកំពុងអភិវឌ្ឍន៍។ លោក Dennis Francis បានជំរុញសហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងឡើងវិញ ដើម្បីបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន។
នាថ្ងៃដដែល (២៣ កុម្ភៈ) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏បានបើកសម័យប្រជុំពិសេសមួយដើម្បីពិភាក្សាអំពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។ ថ្លែងនៅទីនេះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសង្កត់ធ្ងន់ថា "ឥឡូវនេះគឺជាពេលវេលាដើម្បីបង្កើតសន្តិភាព ដែលជាសន្តិភាពមួយដ៏ត្រឹមត្រូវដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងរាល់សេចក្តីសម្រេចចិត្តនៃអង្គការសហប្រជាជាតិ រាល់ជម្លោះអន្តរជាតិ។ យោងតាមធម្នុញ្ញនៃអ.ស.ប រាល់ជម្លោះអន្តរជាតិ ត្រូវតែដោះស្រាយដោយសន្តិវិធី ហើយប្រទេសទាំងអស់គួរតែជៀសវាងពីការប្រើប្រាស់ ឬការគំរាមកំហែងប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី និងឯករាជ្យនយោបាយរបស់សមាជិកដទៃទៀត៕