រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីមានឈ្មោះថា "Nusantara"

(VOVWORLD) - ដោយមានទំហំជាង ២៥៦ ០០០ ហិកតានោះ រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនឹងដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ឥណ្ឌូនេស៊ី។
រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីមានឈ្មោះថា រចនារដ្ឋធានីថ្មី "Nusantara" ប្រទេសឥណ្ឌូនេស៊ី (រូបថត៖ Liputan)

នាថ្ងៃទី ១៧ មករា រដ្ឋមន្ត្រីផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី លោក Suharso Monoarfa បានឲ្យដឹងថា ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បានអនុម័តលើឈ្មោះហៅរដ្ឋធានីថ្មី "Nusantara" ជាផ្លូវការកាលពីចុងសប្តាហ៍កន្លងទៅ។ "Nusantara" តាមភាសាឥណ្ឌូនេស៊ីមានន័យថា "ប្រជុំកោះ" ។

កាលពីដើមឆ្នាំ ២០១៩  ប្រធានាធិបតី លោក Joko Widodo បានប្រកាសថា "គម្រោងដ៏ធំមហិមា" ដែលមានតម្លៃជាង ៣៥ ពាន់លានដុល្លារអាមេរិក ដើម្បីផ្លាស់ប្តូររដ្ឋធានីពី Jakarta នៅលើកោះ Java ទៅកាន់តំបន់ភាគខាងជើង  Penajam Paser និងផ្នែកមួយនៃតំបន់ Kutai Kartanegara ក្នុងខេត្ត Kalimantan ភាគខាងកើត។ ដោយមានទំហំជាង ២៥៦ ០០០ ហិកតានោះ រដ្ឋធានីថ្មីរបស់ឥណ្ឌូនេស៊ីនឹងដើរតួនាទីជាមជ្ឈមណ្ឌលរដ្ឋបាលរបស់ឥណ្ឌូនេស៊ី ខណៈពេលដែលរដ្ឋានីហ្សាការតា ដែលទីកន្លែងរស់នៅរបស់ប្រជាជនជាង ១០ លាននាក់ គឺនៅតែជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់ ឥណ្ឌូនេស៊ីដដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ