រដ្ឋាភិបាលបណ្ដោះអាសន្នប្រេស៊ីលប្រកាសបញ្ចប់កំណែទម្រង់សេដ្ឋកិច្ច

រដ្ឋាភិបាលបណ្ដោះអាសន្នប្រេស៊ីលប្រកាសបញ្ចប់កំណែទម្រង់សេដ្ឋកិច្ច - ảnh 1
ប្រធានាធិបតីបណ្ដោះអាសន្ន ប្រេស៊ីលលោក Michel Temer (រូបថត៖Xinhua/TTXVN)

(VOVworld) - នាថ្ងៃទី២៤ ឧសភា រដ្ឋាភិបាលរបស់ប្រធានាធិបតីបណ្ដោះអាសន្ន
ប្រេស៊ីលលោក Michel Temer បានប្រកាសកញ្ចប់គោលនយោបាយសេដ្ឋកិច្ចមួយ
ក្នុងនោះផ្តោតការយកចិត្តទុកដាក់ទៅលើការកាត់បន្ថយចំណាយសាធារណៈសំដៅ
ជំនះលើវិបត្តិដ៏ធ្ងន់ធ្ងរនៅប្រទេសអាមេរិកខាងត្បូងនេះ។នៅកិច្ចប្រជុំជាមួយក្រុម
រដ្ឋមន្ត្រីនិងសមាជិកសភាគាំទ្រនៅរដ្ឋធានី Brasilia លោក Temer បាន សង្កត់ធ្ងន់ថា
ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញទាមទារឲ្យកំរិតប្រើប្រាស់ថ្នាំខ្លាំង ហើយចំណាយ
ពេលវេលាយូរអង្វែងដើម្បីនាំប្រេស៊ីលឆ្លងផុតពីវិបត្តិនាបច្ចុប្បន្ន។លោកបានឲ្យដឹង
ថា សេចក្ដីព្រៀងគោលនយោបាយថ្មីរួមមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញសំដៅ
ដាក់កំហិតទៅលើការបង្កើនចំណាយសាធារណៈជារៀងរាល់ឆ្នាំឲ្យស្មើរនឹងកំរិត
អតិផរណានៃឆ្នាំមុននោះ។រដ្ឋាភិបាលថ្មីរបស់លោកក៏បានចាត់ ទុកថា គប្បីកាត់
បន្ថយចំណាយក្នុងវិស័យសុខាភិបាលនិងអប់រំផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ