រដ្ឋាភិបាលបារាំងពន្យារពេលការតំឡើងពន្ធលើឥន្ធនៈដើម្បីរំងាប់អារម្មណ៍ប្រជាជន
(VOVWORLD) -នាយប់ថ្ងៃទី ៤ ខែធ្នូ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានប្រកាសថា នឹងពន្យារពេលការតំឡើងពន្ធលើឥន្ធនៈក្នុងរយៈពេល ៦ ខែ។
បាតុកម្មនៅប្រទេសបារាំង។ រូបថត AFP / TTXVN |
នេះគឺជាវិធានការមួយដែលមានលក្ខណៈ សម្បទានរបស់រដ្ឋអំណាចប្រធានាធិបតីលោក Emmanuel Macron សំដៅបន្ធូរស្រាលភាពតានតឹងដែលបង្កឡើងដោយរលកបាតុកម្ម "អាវលឿង" ដែលបានប្រព្រឹត្តិទៅក្នុងរយៈពេលជាច្រើន សប្តាហ៍កន្លងទៅ។ ក្រៅពីការតំឡើងពន្ធលើឥន្ធនៈនោះ រដ្ឋាភិបាលបារាំងក៏បានធ្វើសម្បទានផ្សេងៗទៀតដូចជា៖ ពន្យារពេលការតំឡើងហ្គាស និងអគ្គិសនី ដែលគ្រោងនឹងមានសុពលភាពចាប់ពីខែមករា ឆ្នាំ ២០១៩ ក្នុងរយៈពេល ៣ ខែនៃរដូវរងា។ លើសពីនេះទៅទៀត ផែនការក្នុងការរឹតបន្តឹងការវាយតម្លៃបច្ចេកទេសសម្រាប់រថយន្តដែលផ្តោតលើរថយន្តសេរីចាស់ៗដែលបំពុលបរិស្ថានក៏បានពន្យារពេល ក្នុងរយៈពេល ៦ ខែផងដែរ៕