រដ្ឋាភិបាលផ្សព្វផ្សាយសេចក្តីសំរេចស្ដីពីការគ្រប់គ្រងព័ត៌មានកិច្ចការបរទេស
|
រដ្ឋាភិបាលផ្សព្វផ្សាយសេចក្តីសំរេចស្ដីពីការគ្រប់គ្រងព័ត៌មានកិច្ចការបរទេស (VGP) |
Vovworld-រដ្ឋាភិបាលវៀតណាមទើបនឹងបានផ្សព្វផ្សាយសេចក្តីសំរេចស្ដីពី
ការគ្រប់គ្រងសកម្មភាពព័ត៌មានកិច្ចការបរទេសក្នុងនោះគោលការណ៍សកម្មភាព
ព័ត៌មានកិច្ចការបរទេសត្រូវគោរពគោលការណ៍គោលមាគ៌ារបស់បក្សច្បាប់របស់
រដ្ឋការកំណត់អន្តរជាតិដែលវៀតណាមជាសមាជិក គោរពច្បាប់ទំនៀមទំលាប់
ប្រទេសសាម៉ីជាដើម។ សកម្មភាពព័ត៌មានកិច្ចការបរទេសមិនបានបំផ្លាញផែន
សាមគ្គីភាពប្រជាជនទាំងមូល មិនបង្ករឿងហេតុអំពើហឹង្សាឃោសនាសង្គ្រាមឈ្លាន
ពានបណ្ដាលគំនំរវាងបណ្ដាប្រជាជាតិនិងប្រជាជននៃប្រទេសនានា។ សកម្មភាព
ព័ត៌មានកិច្ចការបរទេសត្រូវធានាត្រឹមត្រូវទាន់ពេលវេលាតាមទិសដៅព័ត៌មាន
ឃោសនាកិច្ចការបរទេសរបស់បក្សរដ្ឋក្នុងសម័យកាលនីមួយៗ៕