រដ្ឋាភិបាលវៀតណាមបើកសន្និសីទការសែតប្រចាំខែតុលា

(VOVWORLD) - នៅក្នុងសន្និសីតការសែតប្រចាំខែតុលារបស់រដ្ឋាភិបាលវៀតណាមដែលបានប្រារព្ធធ្វើឡើង នាថ្ងៃទី ៣ ខែវិច្ឆិកានេះ ឆ្លើយតបទៅនឹងសំណួររបស់មជ្ឈដ្ឋានសារព័ត៌មាន ស្តីពីពង្រាងសេចក្តីសម្រេច ស្តីពីច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណិត ដែលត្រូវ ក្រសួងនគរបាលធ្វើការស្ទាបស្ទង់មតិនោះ ឧត្តមសេនីយ៍ឯក លោក Luong Tam Quang ប្រធានខុទ្ទកាល័យនៃក្រសួងនគរបាលបានឲ្យដឹងថា បទ បញ្ញត្តិអំពីការ តម្កល់ទុកនិងបើកសាខាក៏ដូចជាបើកការិយាល័យតំណាងនៅវៀតណាម ក្នុងច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណិតគឺសមស្របទៅនឹងច្បាប់អន្តរជាតិ។ 
រដ្ឋាភិបាលវៀតណាមបើកសន្និសីទការសែតប្រចាំខែតុលា - ảnh 1 ទិដ្ឋភាពនៃសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែតុលា 

លោក  Luong Tam Quang បានបកស្រាយបន្ថែមថា៖ “យើងខ្ញុំសូមបញ្ជាក់ ច្បាប់នេះគឺសមស្របទៅនឹងលទ្ធភាពរបស់សហគ្រាស ហើយ Google ក៏បានបើកការិយា ល័យតំណាងចំនួន៧០កន្លែង ហើយក្រុមហ៊ុន  Facebook ក៏បានបើកការិយាល័យតំណាងនៅទូទាំងពិភពលោកចំនួន៨០ កន្លែងផងដែរ។ នៅតំបន់អាស៊ីអាគ្នេយ៍នេះ Google និង Facebook  បានបើក ការិយាល័យតំណាងនៅប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហើយស្របតាមប្រព័ន្ធច្បាប់ក្នុងស្រុក ដែលក្នុងនោះមានច្បាប់ពាណិជ្ជកម្ម ឆ្នាំ ២០០៥ ឯកសារ ណែនាំការប្រតិបត្តិនិងកំណត់ការពន្លឿនពាណិជ្ជកម្មបរទេសដែលត្រូវបើក ការិយាល័យតំណាងនៅវៀតណាមផងដែរ”។

រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល  លោក  Mai Tien Dung បានឱ្យដឹងថា៖ ការអនុម័តច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណិតគឺមានសារៈសំខាន់ណាស់  រដ្ឋសភាបានអនុម័តហើយរដ្ឋាភិបាលបានចេញសេចក្តីណែនាំការអនុវត្តលម្អិត ដែលមានសុពលភាព ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ