រដ្ឋាភិបាលវៀតណាមបង្កលក្ខខណ្ឌសម្រាប់ការចាប់ផ្តើមអាជីវកម្មដោយជោគជ័យ

(VOVWORLD) - “យូនីខន” នៃការចាប់ផ្ដើមអាជីវកម្មក្នុងវិស័យបច្ចេក វិទ្យាបន្ទាប់របស់អាស៊ី និង ប៉ាស៊ីហ្វិកអាចមកពីប្រទេសវៀតណាម។ 

យោងតាមរបាយការណ៍ "ប្រព័ន្ធអេកូចាប់ ផ្តើមអាជីវកម្មផ្នែកបច្ចេកវិទ្យារបស់វៀតណាម" ចេញផ្សាយដោយធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) វៀតណាមអាចក្លាយជា “យូនីខន” ក្នុងការចាប់ផ្តើមអាជីវកម្មនៅអាស៊ី ប៉ាស៊ីហ្វិកអាស្រ័យដោយការជួយឧបត្ថម្ភគាំទ្របណ្ដាអង្គភាពអាជីវកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រឹងមាំ និងការអភិវឌ្ឍប្រកបដោយភាពងាយស្រួល។ តាមនោះ គោលដៅ រយៈពេលវែងរបស់រដ្ឋាភិបាលវៀតណាមគឺទាក់ទាញបញ្ញាវ័ន្ត អង្គការ បុគ្គល និងសហគ្រិន ដើម្បីរួមចំណែកដល់បុព្វហេតុអភិវឌ្ឍសេដ្ឋកិច្ច ហើយចូលរួមក្នុងការ បង្កើតអង្គភាពចាប់ផ្តើមអាជីវកម្មប្រកបដោយជោគជ័យ។
លោកស្រី Aimee Hampel-Milagrosa សេដ្ឋវិទូនៅ ADB និងជាអ្នកនិពន្ធមួយក្នុង ចំណោមអ្នកនិពន្ធស្នូលនៃរបាយការណ៍នេះបានវាយតម្លៃថា៖ អង្គភាពចាប់ផ្តើមអាជីវ កម្មក្នុងវិស័យបច្ចេកវិទ្យាគឺជាកម្លាំងចលករថ្មីនៃកំណើនសេដ្ឋកិច្ចរបស់ វៀតណាម។ រដ្ឋាភិបាលវៀតណាមបានអនុវត្តន៍គោលនយោបាយអនុគ្រោះ លើកទឹក ចិត្តផ្នែកហិរញ្ញវត្ថុដើម្បីកសាងជំនាន់អង្គភាពអាជីវកម្ម “យូនីខន” បន្ទាប់របស់វៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ