រដ្ឋសភានីតិកាលទី១៥ កែសម្រួលពេលវេលាអនុម័តលើសេចក្ដីច្បាប់ភូមិបាល (វិសោធនកម្ម)

(VOVWORLD) - រដ្ឋសភាអនុញ្ញាតឲ្យកែ សម្រួលពេលវេលាអនុម័តលើសេចក្ដីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ពីសម័យ ប្រជុំនេះ ដល់សម័យប្រជុំជិតបំផុតនាពេលអនាគត ដើម្បីបន្តស្រាវជ្រាវ ស្រូបយកមតិ កែតម្រូវ និងពិនិត្យឲ្យបានហ្មត់ចត់ និងសុក្រិតសេចក្តីព្រាងច្បាប់នេះ ធានា គុណភាព ល្អបំផុត មុនពេលដាក់ជូនរដ្ឋសភា ដើម្បីអនុម័ត។

រដ្ឋសភានីតិកាលទី១៥ កែសម្រួលពេលវេលាអនុម័តលើសេចក្ដីច្បាប់ភូមិបាល (វិសោធនកម្ម) - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំនាព្រឹកថ្ងៃទី ២២ វិច្ឆិកា។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា ដោយទទួលបានសម្លេងគាំទ្រពីសមាជិកសភាដែល មានវត្តមានចំនួន ៩១,៧%  រដ្ឋសភាវៀតណាមបានអនុម័តលើការកែសម្រួលកម្មវិធីនៃ សម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ១៥។ តាមនោះ រដ្ឋសភាអនុញ្ញាតឲ្យកែ សម្រួលពេលវេលាអនុម័តលើសេចក្ដីព្រាងច្បាប់ភូមិបាល (វិសោធនកម្ម) ពីសម័យ ប្រជុំនេះ ដល់សម័យប្រជុំជិតបំផុតនាពេលអនាគត ដើម្បីបន្តស្រាវជ្រាវ ស្រូបយកមតិ កែតម្រូវ និងពិនិត្យឲ្យបានហ្មត់ចត់ និងសុក្រិតសេចក្តីព្រាងច្បាប់នេះ ធានា គុណភាព ល្អបំផុត មុនពេលដាក់ជូនរដ្ឋសភា ដើម្បីអនុម័ត។
ថ្លែងនៅខាងក្រៅសម័យប្រជុំ សមាជិកសភាបានចាត់ទុកថា នេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រុងប្រយ័ត្ន និងសមហេតុផល។ ដោយសារតែនេះជាសេចក្ដីព្រាង ច្បាប់ដ៏មានសារៈសំខាន់ជាពិសេស ដែលជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើសកម្ម ភាពសេដ្ឋកិច្ចសង្គម និងជីវភាពរបស់ប្រជាជន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ